
អតីតគ្រូជម្រើសជាតិអង់គ្លេស កំពុងតស៊ូនឹងជម្ងឺដ៏កាចសាហាវមួយនេះ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ អតីតគ្រូបង្វឹកអង់គ្លេសលោក Sven-Goran Eriksson ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីក។ គ្រូបង្វឹកសញ្ជាតិស៊ុយអែតវ័យ ៧៥ ឆ្នាំរូបនេះគឺជាគ្រូបង្វឹកបរទេសដំបូងគេដែលបានចាត់ការទូទៅប្រទេសអង់គ្លេស និងបានដឹកនាំក្រុមឡើងទៅដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃពាន World Cup ឆ្នាំ ២០០២ និង ២០០៦ និងក្នុងពានអឺរ៉ូឆ្នាំ ២០០៤។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សទន្ទឹមនឹងនេះ លោក Eriksson បាននិយាយយ៉ាងសោកសៅប្រាប់វិទ្យុស៊ុយអែត P1 ថា «ខ្ញុំនឹងទប់ទល់តស៊ូនឹងជម្ងឺឱ្យបានយូរតាមអ្វីដែលអាចធ្វើទៅបាន ខ្ញុំកំពុងមានជំងឺយ៉ាងធ្ងន់ធ្ងរ»។ គួរជម្រាបដែរថា គាត់មានអាជីព ៤២ ឆ្នាំក្នុងការដឹកនាំ ហើយបានធ្វើរោគវិនិច្ឆ័យជំងឺមហារីករបស់គាត់កាលពីជិតមួយឆ្នាំមុន ដោយបានឈប់ពីតួនាទីថ្មីបំផុតជានាយកកីឡានៅក្លឹបស៊ុយអែត Karlstad អំឡុង ១១ ខែមុនដោយសារតែបញ្ហាសុខភាព៕
ប្រភព៖ BBC
អត្ថបទទាក់ទង

2 weeks ago .
405 Views
ដល់ក! ខ្សែការពារម្នាក់ ប្តឹងអតីតក្លឹប MAN UTD ដែលធ្វេសប្រហែលពេលខ្លួនរបួសកន្លងមក

2 weeks ago .
246 Views
អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne

3 weeks ago .
294 Views
យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD

3 weeks ago .
203 Views
អតីតកីឡាករ Arsenal ម្នាក់ ជាប់បទចោទប្រកាន់៥ករណី ដោយ១ករណីទាក់ទងនឹងបទរំលោភ