
បរទេស៖ Erling Haaland បានបង្ហាញនូវអ្វីដែលគាត់បានប្រាប់គ្រូបង្វឹក Manchester City លោក Pep Guardiola បន្ទាប់ពីត្រូវបានបដិសេធនូវឱកាសក្នុងការស៊ុតបញ្ចូលទី HAT -Trick ពីរដងជាប្រវត្តិសាស្ត្រទល់នឹង RB Leipzig ។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទី 5 គ្រាប់ជាមួយក្រុមអាល្លឺម៉ង់ ខណៈដែល Man City បានយកឈ្នះ 7-0 នៅលើទឹកដី Etihad ដើម្បីឈានដល់វគ្គ 1/4 នៃក្របខ័ណ្ឌ Champions League ។ រាត្រីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Haaland បានឃើញគាត់រកបាន hat-trick នៅតង់ទី 1 មុនពេលបន្ថែមពីរដងទៀតមុនត្រូវបានប្តូរចេញ។
Haaland គ្រវីក្បាលដោយលេងសើច ហើយបង្ហាញថា៖ “បាទ ខ្ញុំបានប្រាប់គាត់ពេលខ្ញុំចេញដំណើរថា ‘ខ្ញុំចង់ស៊ុតបញ្ចូលទីបាន Hat-trick ពីរដង” ប៉ុន្តែបាទ តើអ្នកអាចធ្វើអ្វីបាន?”

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ដាច់ចិត្តមែនទែនហើយ!ទីបំផុត Real Madrid សម្រេចចិត្តលក់ប្រុសម៉ៅខណៈកីឡាកររូបនេះជាបេក្ខភាពមកជំនួស សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ:



