Close
Featured-Image
សារព័ត៌មានចិនចុះផ្សាយថា អំពីគុនខ្មែរ និងសរសេរថា ធឿន ធារ៉ា ជាកីឡាករលំដាប់ A ប្រចាំស្រុកខ្មែរនាពេលបច្ចុប្បន្ន
ទំហំអក្សរ
តូច
ធំ

គុនខ្មែរ៖ យោងទៅតាមការចុះផ្សាយថា ស្ថាបនិក IPCC KUN KHMER លោក Tommy Kim បានបង្ហើបថា នឹងមានមហាព្រឹតិ្តការណ៍ធំមួយរវាងគុនខ្មែរជាមួយនឹងអ្នកប្រដាល់មកពីប្រទេសចិន ខណៈសារព័ត៌មានចិនក៏បានធ្វើការចុះផ្សាយអំពីព្រឹត្តិការណ៍មួយនេះដូចគ្នា។ យោងទៅតាមការសរសេររបស់លោក Tommy Kim លោកថាបសរសេរ៖ «សារព័ត៌មានចិននានាបានចុះផ្សាយពីកម្មវិធីប្រកួតដ៏ធំរវាងកីឡាករគុនខ្មែរ​ និងកីឡាករកុងហ្វូចិន​ រួមទាំងផ្សាយផ្ទាល់ទៅកាន់ប្រទសចិនថែមទៀត ក្រុមការងារបច្ចេកទេសចិននិងថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍ចិនហៃណានបានមកដល់ប្រទេសកម្ពុជារៀបរយហេីយ​ ត្រៀមចូលរួមសន្និសិទ្ធកាសែតថ្ងៃស្អែកទី10​ មករាឆ្នាំ2024 នេះការផុសនេះក៏ដូចជាការជូនដំណឹងដល់អ្នកសារព័ត៌មានក្នុងស្រុុកដែលមានចំណប់អារម្មណ៍អាចអញ្ជេីញចូលរួមបានផងដែរ»។ ហើយបើយោងអត្ថន័យនៅក្នុងអត្ថបទជាភាសាបានសរសេររៀបរាប់អំពីគុនខ្មែរ និងថែមទាំងអះអាងថា ធឿន ធារ៉ា គឺកីឡាករលំដាប់ជូរមុខសម្រាប់ប្រទេសផងដែរ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង