
(អេស៉្បាញ)៖ ក្រុមមេឃខៀវ Manchester City កំពុងមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីមនុស្សយន្ត Erling Haaland នៅតែបន្តទាក់ទងជាមួយក្លឹបអធិរាជស Real Madrid លើអនាគតរបស់ខ្លួនក្នុងការផ្លាស់ទៅក្លឹបម្ចាស់ជើងឯក UCL ១៤សម័យមួយនេះ។
ដោយឡែកកិច្ចសន្យារបស់ Haaland ដល់ឆ្នាំ ២០២៧ ខណៈលក្ខខណ្ឌដោះលែង ១៧០លានផោន ប៉ុន្តែសារព័ត៌មាន AS អះអាងថា ក្លឹបដែលមិនមែនជាក្លឹបនៅអង់គ្លេស នឹងត្រូវចំណាយត្រឹមតែ ៨៦លានផោនប៉ុណ្ណោះ។ ដូច្នេះ Real Madrid អាចនឹងសម្លឹងឃើញនូវតម្លៃដ៏សមរម្យនេះ ជាជាងចុះកុងត្រាយក Mbappe។
មួយវិញទៀត Haaland មានផ្ទះមួយខ្នងនៅ Marbella ដែលជារឿយៗ Haaland តែងតែទៅលេងនៅប្រទេសអេស្ប៉ាញ នាថ្ងៃឈប់សម្រាក។ មិនតែប៉ុណ្ណោះ ភ្នាក់ងាររបស់Haaland អ្នកនាង Rafaela Pimenta ក៏មានទំនាក់ទំនងយ៉ាងល្អជាមួយក្លឹប Real Madrid ផងដែរ។ Haaland ត្រូវបានក្រុម Real កោតសរសើរជាយូរណាស់មកហើយ ប៉ុន្តែបានចាកចេញពី Borussia Dortmund នឹងផ្ទេរទៅកាន់ Man City ដែលជាអតីតក្រុមរបស់ ឪពុករបស់គាត់ក្នុងការផ្លាស់ប្តូរតម្លៃ ៥១លានផោនកាលពីរដូវក្តៅមុន។ កីឡាករសញ្ជាតិន័រវេសរូបនេះបានជួយឲ្យក្រុមឈ្នះពានបីក្នុងមួយរដូវកាលជាប្រវត្តិសាស្ត្រ ហើយបានស៊ុតបញ្ចូលទីបាន ៧១គ្រាប់ក្នុង ៧៥ប្រកួត៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



