Close
Featured-Image
Bayern ធ្វើរឿងមួយនេះ ដែលពួកគេមិនធ្លាប់ធ្វើពីមុន​ ដាក់ខ្សែប្រយុទ្ធឆ្នើម Inter Miami គឺ Leo Messi
ទំហំអក្សរ
តូច
ធំ

បរទេស៖ ថ្មីៗ នេះក្រុម Bayern Munich បានបំពានច្បាប់ផ្ទាល់ខ្លួនរបស់ពួកគេ សម្រាប់ Lionel Messi ជាច្រើនឆ្នាំ បន្ទាប់ពីពួកគេបានផ្តល់កិត្តិយសដល់ម្ចាស់ពានរង្វាន់ Ballon d’Or ៨ សម័យកាល។ ទំនាក់ទំនងរវាង Messi និងក្លឹបយក្សនៅ Bundesliga គ្មានអ្វី ក្រៅពីការគោរពអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ត្រលប់ទៅឆ្នាំ 2018 ដូចដែលអ្នកអាចឃើញនៅក្នុងរូបភាពខាងក្រោម អាវ Messi ដែលមានចុះហត្ថលេខាត្រូវបានបង្ហាញដោយមោទនភាពនៅក្នុងសារមន្ទីរ ហើយជារបស់តែមួយគត់ដែលមិនមែនជាផ្នែកមួយ ឬក៏ជាប់ពាក់ព័ន្ធជាមួយនឹង Bayern នៅក្នុងសារមន្ទីររបស់ក្លឹប។ អាវមួយនេះគឺដើម្បីអបអរ Messi ដែលបានស៊ុតបញ្ចូលទីបាន 91 គ្រាប់ក្នុងមួយឆ្នាំ នៅពេលដែលគាត់បានបំបែកកំណត់ត្រារបស់វីរបុរស Bayern លោក Gerd Muller នៃការស៊ុតបញ្ចូលទី 85 គ្រាប់កាលពីឆ្នាំ 1972 ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

មិនយូរប៉ុន្មាន បន្ទាប់ពី Messi បំបែកកំណត់ត្រា គាត់បានផ្តល់កាដូរដល់វីរបុរស Bayern លោក Muller នូវអាវដែលមានចុះហត្ថលេខាដែលសរសេរថា “សម្រាប់លោក Gerd Müller / ការគោរពនិងការកោតសរសើររបស់ខ្ញុំ បាទ” ។ បន្ទាប់​មកលោក Muller បាន​ប្រគល់ ​អាវ​ដល់​អតីត​ក្លឹប​របស់​គាត់ ហើយ​វត្ថុ​អនុស្សាវរីយ៍​នៅបន្សល់ទុកក្នុងសារមន្ទីររបស់ក្លឹបដល់សព្វថ្ងៃនេះ។ ដូច្នេះ តើថ្មីៗនេះ Bayern បានធ្វើអ្វីខ្លះ ដើម្បីផ្តល់កិត្តិយសដល់ម្ចាស់ពានរង្វាន់ Ballon d’Or ៨សម័យ? យោងទៅតាមអ្នកប្រើប្រាស់បណ្តាញសង្គម X ដែលពីមុនជា Twitter ដោយយោងតាមគណនីឈ្មោះ @AlbicelesteTalk បានអះអាងថា ក្រុម Bayern Munich បានចាប់ផ្តើម Follow ទៅកាន់ Lionel Messi នៅលើ Instagram ។ យោងតាមអ្នកគាំទ្រ ខ្សែប្រយុទ្ធ Inter Miami គឺជាកីឡាករបាល់ទាត់តែមួយគត់ដែល Bayern ធ្វើការ Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអតីតកាល និងបច្ចុប្បន្ន ដែលមិនធ្លាប់លេងឱ្យពួកគេ។

Image credit: X/@AlbicelesteTalk

អត្ថបទទាក់ទង