De Bruyne មកវិញភ្លាម! Man City លុតក្រុម Huddersfield ៥គ្រាប់នៅ FA Cup ទុកជាការស្វាគមន៍ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ កាលពីរាត្រីយប់មិញ ក្រុមមេឃខៀវ Manchester City បានផ្តួលក្រុមភ្ញៀវ Huddersfield ក្នុងដី ៥ទល់នឹង០ នៅក្នុងពានរង្វាន់ FA Cup ជុំទី៣ ខណៈខ្សែបម្រើឆ្នើមប្រចាំក្រុម Kevin De Bruyne បានត្រលប់មកជួយក្រុម ManCity វិញ ដែលត្រូវបានអ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសារជាយូរមកហើយនោះ បន្ទាប់ពីអវត្តមានគាត់អស់រយៈពេលជិតប្រាំខែ ដោយសារជួបបញ្ហាវះកាត់សរសៃពួរ។ ខ្សែបម្រើសញ្ជាតិបែលហ្សិកវ័យ ៣២ ឆ្នាំរូបនេះនៅលើទីលានបានត្រឹមតែ ១៨នាទីប៉ុណ្ណោះ ប៉ុន្តែគាត់នៅតែអាចបញ្ចូនបាល់ឲ្យមិត្តរួមក្រុម Doku ស៊ុតបញ្ចូលទីបាននៅនាទីទី៧៤ ដែលនេះជាអ្វីដែលអ្នកគាំទ្រចង់ឃើញ។ មិនតែប៉ុណ្ណោះ ខ្សែបម្រើឆ្នើម Foden រកបាន២គ្រាប់ និងខ្សែប្រយុទ្ធ Alvares ក៏រកបាន១គ្រាប់ផងដែរ សម្រាប់ Man City នៅក្នុងការប្រកួតមួយនេះ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
សូមទស្សនានូវវីដអូ highlights ខាងក្រោម៖

ប្រភព៖ BBC & THE SUN
Related Articles
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ កាលពីរាត្រីយប់មិញ ក្រុមមេឃខៀវ Manchester City បានផ្តួលក្រុមភ្ញៀវ Huddersfield ក្នុងដី ៥ទល់នឹង០ នៅក្នុងពានរង្វាន់ FA Cup ជុំទី៣ ខណៈខ្សែបម្រើឆ្នើមប្រចាំក្រុម Kevin De Bruyne បានត្រលប់មកជួយក្រុម ManCity វិញ ដែលត្រូវបានអ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសារជាយូរមកហើយនោះ បន្ទាប់ពីអវត្តមានគាត់អស់រយៈពេលជិតប្រាំខែ ដោយសារជួបបញ្ហាវះកាត់សរសៃពួរ។ ខ្សែបម្រើសញ្ជាតិបែលហ្សិកវ័យ ៣២ ឆ្នាំរូបនេះនៅលើទីលានបានត្រឹមតែ ១៨នាទីប៉ុណ្ណោះ ប៉ុន្តែគាត់នៅតែអាចបញ្ចូនបាល់ឲ្យមិត្តរួមក្រុម Doku ស៊ុតបញ្ចូលទីបាននៅនាទីទី៧៤ ដែលនេះជាអ្វីដែលអ្នកគាំទ្រចង់ឃើញ។ មិនតែប៉ុណ្ណោះ ខ្សែបម្រើឆ្នើម Foden រកបាន២គ្រាប់ និងខ្សែប្រយុទ្ធ Alvares ក៏រកបាន១គ្រាប់ផងដែរ សម្រាប់ Man City នៅក្នុងការប្រកួតមួយនេះ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សសូមទស្សនានូវវីដអូ highlights ខាងក្រោម៖

ប្រភព៖ BBC & THE SUN