
ក្រុមនៅក្របខណ្ឌ Premier League គឺញញួរធំ West Ham United និងត្រៀមស្វាគមន៍ក្រុម Bristol City ទៅកាន់កីឡដ្ឋាន London សម្រាប់ការប្រកួត FA Cup ជុំទី ៣វេលាម៉ោង៩យប់ថ្ងៃអាទិត្យនេះ។គួរកត់សម្គាល់ថាការប្រកួតបើកឆាកឆ្នាំ របស់ Hammers បានបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 នៅក្របខណ្ឌ Premier League ជាមួយ Brighton & Hove Albion ខណៈ Bristol City បានប្រកួតចាញ់ Millwall កាលពីការប្រកួតចុងក្រោយ។
សម្រាប់៦ប្រកួតចុងក្រោយរបស់ West Ham គឺឈ្នះ៤ស្មើ១និងចាញ់១ ខណៈ Bristol City ឈ្នះ៣ចាញ់២ស្មើ១។
១.ប្រវត្តិជួបគ្នា
ពួកគេបានជួបគ្នាលើកចុងក្រោយក្នុងជុំទីបួន FA Cup ក្នុងឆ្នាំ ២០១៥ ដោយក្រុម West Ham បានទទួលជ័យជម្នះ ១-០ នៅក្រៅដី។
ក្រុមម្ចាស់ផ្ទះមិនដែលចាញ់ឡើយក្នុងការជួបគ្នា 11 លើកចុងក្រោយរបស់ពួកគេទល់នឹង Bristol ដោយកត់ត្រាជ័យជម្នះ ៦ លើក។ ពួកគេបានរក្សា Clean Sheet បីលើកក្នុងការប្រកួតបួនលើកចុងក្រោយរបស់ពួកគេ។
២.ពត៌មានក្រុមWest Ham(ម្ចាស់ផ្ទះ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFabianski; Johnson, Mavropanos, Ogbonna, Cresswell; Coventry, Soucek; Bowen, Ward-Prowse, Cornet; Ings
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៣.ពត៌មានក្រុមBristol City (ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងO’Leary; Tanner, Dickie, Vyner, Pring; James, Williams; Weimann, Knight, Bell; Conway
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់(មិនមានប្រភព)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ West Ham២ : ០ Bristol City
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



