Close
Featured-Image
លេចឮថា Firmino ត្រូវបានក្លឹបនៅអង់គ្លេសមួយនេះ ចង់នាំត្រលប់មកអឺរ៉ុបវិញ
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមគេហទំព័រវេបសាយ ​​talkSPORT បានរាយការណ៍មកថា ក្លឹប Fulham ស្ថិតក្នុងចំណោមក្លឹបនៅ Premier League ដែលកំពុងធ្វើការបើកពិភាក្សាផ្តល់ឱកាសលើការចុះហត្ថលេខានាំយកអតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool កីឡាករ Roberto Firmino មកកាន់ទឹកដីទ្វីបអឺរ៉ុបវិញ បន្ទាប់កីឡាករវ័យ៣២ឆ្នាំរូបនេះ កំពុង​សម្លឹង​រកផ្លូវចាកចេញពីក្លឹប Al Ahli ដែលទើបតែនឹងលេងបានជាង ៦ ខែប៉ុណ្ណោះនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Roberto Firmino could make shock Premier League return with Fulham among  top-flight clubs offered Liverpool legend | talkSPORT

គួរជម្រាបផងដែរថា Firmino បានបង្ហាញខ្លួនឱ្យហង្សក្រហម ៣៦២ដោយស៊ុតបញ្ចូលទីបាន ១១១គ្រាប់។ យ៉ាងណាមិញ Firmino បានឈ្នះពានជាច្រើនជាមួយហង្សក្រហម មានដូចជា Premier League, Champions League, FA Cup, EFL Cup, UEFA Super Cup និង Club World Cup។ ជាក់ស្តែង ក្លឹប Fulham កំពុងស្វែងរកខ្សែប្រយុទ្ធដែលមានបទពិសោធន៍ជោគជាំ បន្ទាប់ពីបាត់បង់ខ្សែប្រយុទ្ធ Aleksandar Mitrovic ទៅឲ្យ Al Hilal កាលពីរដូវក្តៅ៕

Fulham 'among clubs to be offered Roberto Firmino' - Sports Mole

ប្រភព៖ talkSPORT

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង