
(អាល្លឺម៉ង់)៖ យោងតាមសារព័ត៌មាន The Athletic បានអះអាងថា ក្លឹបនៅលីគអាល្លឺម៉ង់ Borussia Dortmund បានសម្រេចចិត្ត ស្វែងរកខ្សែប្រយុទ្ធថ្មី ហើយបានធ្វើការសង្កត់ធ្ងន់ទៅលើក្រុមកាន់តែខ្លាំង។ ជាក់ស្តែង ហេតុផលនៅពីក្រោយការចង់បាននេះ ដោយសារតែការបរាជ័យ មិនទាន់ស្គាល់ពាក្យថាឈ្នះ ក្នុង៦ប្រកួតចុងក្រោយ ដោយស្មើ៤ ចាញ់២ ក្នុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ខណៈតំបន់ប្រយុទ្ធស្លាបនៅខ្វះខាតកីឡាករដែលមានគុណភាពអាចបញ្ចប់ទីបាន។ បើទោះបីជា អ្នកចាត់ការទូទៅលោក Edin Terzic ទទួលបានទំនុកចិត្តខ្ពស់ពីកូនក្រុមក៏ដោយ រូបលោកបានសម្រេចចិត្តក្នុងការចរចារនាំយកខ្សែប្រយុទ្ធ Jadon Sancho របស់ក្លឹបបិសាចក្រហម Manchester United ជាគោលដៅផ្ទេរចម្បង ប៉ុន្តែអាចស្ថិតក្នុងលក្ខខណ្ឌខ្ចីជើង នេះបើតាមអ្នកយកព័ត៌មាន Sky Sports News លោក Dharmesh Sheth។
គួររំលឹកដែរថា Sancho ធ្លាប់លេងឲ្យក្រុម Dortmund ចន្លោះឆ្នាំ ២០១៧ ដល់ ២០២១ បានចំនួន ១៣៧ប្រកួត និងស៊ុតបញ្ចូលទីបាន ៥០ គ្រាប់ ជាមួយការ Assist ចំនួន ៦៤ដង ។ ចំណែកឯនៅក្លឹបបិសាចក្រហមវិញ គឺថារូបគេរកបានគ្រាប់បាល់បញ្ចប់ទី ១២ គ្រាប់ និង Assists ៦ ដងប៉ុណ្ណោះ ក្រោយបង្ហាញខ្លួន ៨២ប្រកួត៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



