
(អង់គ្លេស)៖ កីឡាករឆ្នើមៗមួយចំនួនក្នុងប្រវត្តិសាស្ត្រ ដែលបានលេងតំណាងឱ្យក្រុមបិសាចក្រហម Manchester United ជាច្រើនឆ្នាំមកនេះ រួមមាន Ruud van Nistelrooy, Andy Cole និង Mark Hughes។ ប៉ុន្តែការនិយាយនៅលើប៉ុស្តិ៍ Rest is Football YouTube លោក Gary Neville បានបង្ហើបថា មានតែខ្សែប្រយុទ្ធ Wayne Rooney ប៉ុណ្ណោះ ដែលលេចធ្លោជាងគេបំផុតនៅ United សម្រាប់ខ្ញុំ ដោយ Rooney ក៏ជាអតីតមិត្តរួមក្រុមរបស់ខ្ញុំផងដែរ។
យ៉ាងណាមិញ វីរបុរសអង់គ្លេស Rooney គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេល ហើយជាកីឡាករតែមួយគត់ដែលបានស៊ុតបញ្ចូលទី ២៥០ គ្រាប់សម្រាប់ក្រុមបិសាចក្រហម។ អតីតប្រធានក្រុម Man Utd លោក Neville បានពន្យល់ថា «ពេលខ្លះត្រូវបានគេសួរអំពីកីឡាករដែលមានកម្រិតទាបបំផុត ដែល Wayne Rooney ក៏នៅក្នុងនោះផងដែរ»។ «ជាធម្មតា ខ្ញុំតែងតែជ្រើសរើស Rooney ជាកីឡាករលេខ១ សម្រាប់ខ្ញុំជានិច្ច»។ «គាត់ជាកីឡាករល្អបំផុតក្នុងការបញ្ចប់ទី មានការខិតខំប្រឹងប្រែង និង ជួយបោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី»។
គួរជម្រាបដែរថា លោក Rooney ទើបតែត្រូវបានក្លឹប Birmingham នៅលីគលំដាប់ទី២ អង់គ្លេស (Champions) បណ្តេញរូបលោកឲ្យចាកចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ដឹកនាំក្រុមធ្លាក់ទៅបាតតារាងកាលពីពេលថ្មីៗកន្លងទៅនេះ៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



