
គុនខ្មែរ៖ ម្ចាស់ឡានគុនខ្មែរថ្មីថ្មោង លន បញ្ញា បានបង្ហើបថា គុនខ្មែរ គួរតែមានកម្មវិធីធំណាមួយលើកកីឡាករលំដាប់កីឡាករក្នុងស្រុក ដោយការចុះកុងត្រា និងផ្តល់តម្លៃខ្លួនរាប់មុឺនដុល្លា និងវាយ២-៣ខែម្តងប៉ុណ្ណោះ ខណៈ បញ្ញា គិតថា សិស្សច្បង ធឿន ធារ៉ា ពិតសាកសមទទួលបានជាមួយនឹងសមត្ថភាព និងប្រជាប្រិយភាពរបស់គាត់នាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែលថា បញ្ញា លើកឡើងបែបនេះគឺដោយសារតែរូបគេមានក្តីព្រួយបារម្ភខ្លាចកីឡាករជូរមុខរបស់កម្ពុជាមិនអាចវាយ ឬក៏ឈរជើងបានយូរដោយសារតែការវាយញឹកញាប់ពេក ខណៈប្រទេសជិតខាងគេព្យាយាមលើកកីឡាករណាម្នាក់ដោយការឲ្យតម្លៃខ្លួនខ្ពស់ៗ និងវាយយូរៗម្តង ដើម្បីធ្វើឲ្យប្រជាប្រិយភាពរបស់កីឡាកររូបនោះ និងកម្មវិធីកាន់តែល្បីខ្លាំងបន្ថែមទៀត៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

