
គុនខ្មែរ៖ ដូចជាអ្នកស្រឡាញ់ស្នេហាវិស័យគុនខ្មែរបានដឹងអញ្ចឹង លោកគ្រូ អេ ភូថង ដែលបច្ចុប្បន្ននេះមានសុខភាពមិនសូវជាល្អក៏ដោយ ប៉ុន្តែប៉ុន្មានប្រកួតចុងក្រោយនេះ មិនថា ជាសិស្ស ឬក៏កូនបង្កើតរបស់លោកឡើយ គឺយើងតែងតែបានឃើញវត្តមានរបស់លោកនៅចាំពីក្រោយដើម្បីជាកម្លាំង និងផ្តល់យុទ្ធសាស្ត្រផ្សេងៗអំឡុងការប្រកួត។ ជាក់ស្តែងដូចការប្រកួតកាលសប្តាហ៍កន្លងដែលរៀបចំដោយ Town FULLHDTV ដោយ អេ អាំម៉ារីន ប៉ះជាមួយនឹងកីឡាករ គ្រីស្ទៀនរ៉េក គឺបានឃើញវត្តមានរបស់លោកគ្រូ អេ ភូថង អង្គុយមិនស្ងៀមឡើយ ជាមួយនឹងភរិយារបស់លោក បានបង្ហាញជាយុទ្ធសាស្ត្រ នៅពីក្រោមសង្វៀនទៅកាន់កូនរបស់លោកទាំងពីរពេញបីទឹកតែម្តង៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

