
(អេស៉្បាញ)៖ ខ្សែប្រយុទ្ធស្លាប Mason Greenwood ត្រូវបានកាតក្រហមលើកដំបូងក្នុងអាជីពរបស់គាត់ ខណៈដែលក្រុម Getafe មានកីឡាករបីនាក់ត្រូវបានអាជ្ញាកណ្តាលលោក Jorge Figueroa Vazquez បណ្តេញចេញពីទីលាន ក្នុងអំឡុងពេលពួកគេចាញ់ក្រុមភ្ញៀវ Rayo Vallecano ០:២ ។ រឿងហេតុនោះក៏ព្រោះតែ Greenwood បាននិយាយពាក្យអសុរោះទៅកាន់មន្រ្តីអាជ្ញាកណ្តាលដោយពោលពាក្យថា «don’t f*** with me, ហេតុអ្វីបានអ្នកមិនផ្លុំកញ្ចែរ?»។
សូមទស្សនានូវវីដេអូខាងក្រោម៖
- វីដេអូ Greenwood ទទួលពិន័យ៖
Mason Greenwood received a red card after informing the referee that he had been fouled four times.
Make it make sense 🤷🤦🏾 pic.twitter.com/4730TEAauv
— Kara (@UTDKara) January 2, 2024
- វីដេអូ highlights ៖
គួរជម្រាបដែរថា ក្រុម Getafe ឈរនៅលេខ៨ក្នុងលីគ Laliga ២០២៣/២៤ មាន២៦ពិន្ទុ ខណៈក្រុមអធិរាជស Real Madrid កំពុងឈរកំពូលតារាង មាន៤៥ពិន្ទុ ស្មើគ្នាជាមួយក្រុម Girona ដែលកំពុងតែឡើងជើងខ្លាំង៕
ប្រភព៖ sportbible & THE SUN

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



