(អង់គ្លេស)៖ ខ្សែបម្រើ Pape Matar Sarr របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានចុះកិច្ចសន្យាកុងត្រាថ្មីរយៈពេល ៦ ឆ្នាំកន្លះ។ កីឡាករសញ្ជាតិសេណេហ្គាល់វ័យ២១ឆ្នាំរូបនេះ បានបង្ហាញខ្លួន ១៨ លើកសម្រាប់ក្រុមរបស់លោក Ange Postecoglou ក្នុងក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះ។ កិច្ចសន្យាថ្មីនឹងរក្សាគាត់នៅក្លឹបរហូតដល់រដូវក្តៅឆ្នាំ ២០៣០។
ខ្សែបម្រើ Sarr បានជាប់ឈ្មោះក្នុងក្រុមរបស់ជម្រើសជាតិសេណេហ្គាល់ សម្រាប់ការប្រកួតនៅ Africa Cup of Nations (Afcon) ក្នុងខែនេះ ប៉ុន្តែការចូលរួមរបស់គាត់អាចនឹងស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីគាត់បានរងរបួសក្នុងអំឡុងការប្រកួតជ័យជម្នះ ៣-១ លើក្រុម Bournemouth កាលពីថ្ងៃអាទិត្យ។
គួររំលឹកដែរថា Sarr បានចូលរួមជាមួយ Tottenham ពី Metz ក្នុងឆ្នាំ ២០២១ ប៉ុន្តែបានចំណាយពេលនៅរដូវកាល ២០២១-២២ វិញ ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុមបារាំង។ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងជាមួយ Spurs ក្នុងខែមករា ឆ្នាំ ២០២៣ កីឡាករ Sarr បានបង្ហាញខ្លួនចំនួន ៣៣លើកក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់៕
ប្រភព៖ BBC
ពានរង្វាន់ក្របខណ្ឌ Premier League និងត្រូវដឹងច្បាស់ថាក្លឹបមួយណានិងជាម្ចាស់ជើងឯកនៅកីឡដ្ឋាន Emirates ខណៈArsenal និងត្រូវទទួលក្រុមភ្ញៀវ Everton នាវេលាម៉ោង១០យប់នារាត្រីថ្ងៃអាទិត្យស្អែកនេះ ដើម្បីសម្រេចជោគវាសនាក្រុមមួយណានិងកាន់កាប់ទីកំពូលតារាងនៅសប្តាហ៏ចុងក្រោយដែលជាពេលបិទបញ្ចប់រដូវកាល ២០២៣-២០២៤។ទោះយ៉ាងណាក្រុមគ្រូបង្វឹកលោក Mikel Arteta គឺត្រូវរំពឹងលើ Manchester City ថាបរាជ័យរឺស្មើទល់និងក្រុម West Ham នោះពួកគេអាចគ្រងតំណែងជើងឯកក្រោយខកខានរយៈពេល ២០ឆ្នាំហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតខ្សែប្រយុទ្ធ Man.Utd ក្លាយជាគ្រូបង្វឹកឈុតធំក្លឹបនៅលីកកំពូលហូឡង់ (មាន៣វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា Arsenal បានចាញ់តែមួយប្រកួតគត់ក្នុងចំណោម ២៧ ប្រកួតចុងក្រោយរបស់ពួកគេនៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុម Everton ក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងការបរាជ័យតែមួយគត់របស់ពួកគេក្នុងអំឡុងពេលនេះដោយលទ្ធផល ១-០ ក្នុងខែមេសា ឆ្នាំ ២០២១ ។ ២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ) Jurrien Timber បានបង្ហាញខ្លួនអោយក្រុមអាយុក្រោម អាយុ២១ ឆ្នាំរបស់ Arsenal ហើយអាចចូលលេងនៅក្នុងការប្រកួតក្រោយវិលត្រលប់ពីរបួសវិញនៅពេលនេះ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; […]