Close
Featured-Image
Prediction: West Ham អាចបង្ហាញទម្រង់លេងល្អដើម្បីលុបកំនត់ត្រាមិនល្អពេលជួប Brighton បានទេ?
ទំហំអក្សរ
តូច
ធំ

ការប្រកួតរវាងក្រុមម្ចាស់ផ្ទះញញួរធំ West Ham ជាមួយក្រុមសត្វរំពេរ Brighton នៅវេលាម៉ោង ២និង៣០នាទី ឈានចូលថ្ងៃពុធ ទី ៣ មករា ២០២៣ស្អែកនេះ​សម្រាប់ការប្រកួតនៅក្របខណ្ឌ ​Premier league ។គួររំលឹកថាក្រុមទាំងពីរទទួលបានលទ្ធផលល្អនៅថ្ងៃមុនឆ្លងឆ្នាំសកលបន្ទាប់ពី West Ham បានផ្តួលម្ចាស់ផ្ទះ Arsenal ជាមួយនឹងជ័យជម្នះ ២-០កាលពីថ្ងៃព្រហស្បតិ៍ ខណៈក្រុម Brighton ផ្តួលភ្ញៀវ Tottenham Hotspur ៤ទល់និង២។សម្រាប់ ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League គឺ West Ham ឈ្នះ៤ស្មើ១និងចាញ់១ឈរនៅលេខរៀងទី៦ ខណៈ Brighton ឈ្នះ២ស្មើ២និង ចាញ់២ឈរនៅលេខរៀងទី៨។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ជួបគ្នា១៨ប្រកួតចុងក្រោយ West Ham ឈ្នះ ៤ Brighton ឈ្នះ៧ និង ស្មើ៧។

Preview: Brighton & Hove Albion vs West Ham United – prediction, team news,  line-ups - Football Today
២.ពត៌មានក្រុមWest Ham(ម្ចាស់ផ្ទះ)
West Ham នឹង​គ្មាន​វត្តមានតារា​ឆ្នើម Lucas Paqueta សម្រាប់​ការ​ជួប Brighton ខណៈ Nayef Aguerd និង Kurt Zouma នៅមិនទាន់ដឹងថាអាចចូលលេងបានរឺ យ៉ាងណា។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Coufal, Ogbonna, Mavropanos, Emerson; Soucek, Alvarez; Kudus, Ward-Prowse, Benrahma; Bowen
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

Brighton 1-3 West Ham: Premier League – as it happened
៣.ពត៌មានក្រុមBrighton(ភ្ញៀវ)
Roberto De Zerbi អាច​នឹង​គ្មាន​វត្តមានកីឡាកររហូតដល់ទៅ១១នាក់សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន London Stadium។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVerbruggen; Milner, Hinshelwood, Van Hecke, Estupinan; Gross, Gilmour, Baleba; Lallana; Ferguson, Pedro
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៣-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ West Ham ២:១ Brighton
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោក​Mikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​ប្រមាណ 60 លាន​ផោន ដោយប្រសើរជាង​ការ​ចំណាយ​លើ​លក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លាន​ផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់ដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង