
(បរទេស)៖ ខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីល Vinicus Jr របស់ក្រុមអធិរាជស Real Madrid បានទាញយកអត្ថប្រយោជន៍ពីការឈប់សម្រាករដូវរងារនៃកីឡាបាល់ទាត់អេស៉្បាញ ដោយបានធ្វើដំណើរ ជាង១មុឺនគីឡូម៉ែត្រ ដើម្បីទទួលបានស្នាមសាក់ខាងក្រោយខ្នង ដែលបានចំណាយពេលប្រមាណ៨ម៉ោង ក្នុងការសាក់រូបកីឡាករដែលជានិមិត្តរូបខ្លួន។
ងាកឆ្ងាយពីបាល់ទាត់ Vinicius គឺជាអ្នកគាំទ្រកីឡាករបាល់បោះ (Basketball) ដ៏ធំសម្បើមមួយរូប ដោយបានចំណាយពេលជាមួយ Idol របស់ខ្លួននៅ NBA វីរបុរស LeBron James និង Giannis Antetokounmpo កាលពីអតីតកាល។ មិនតែប៉ុណ្ណោះ ដើម្បីជាកិត្តិយសដល់កីឡាដែលគាត់ចូលចិត្តទីពីរ តារាឆ្នើមវ័យ២៣ឆ្នាំរូបនេះ បានទៅទីក្រុង Los Angeles ដើម្បីសួរសុខទុក្ខសិល្បករសាក់រូបដ៏ល្បីល្បាញលើពិភពលោក Ganga និងបានសាក់រូបវីរបុរសកីឡាបាល់បោះជាច្រើននាក់ផ្សេងទៀត។
Vinicious បានបង្ហាញស្នាមសាក់ថ្មីរបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្តល់កិត្តិយសដល់វីរបុរស Pele, Michael Jordan, Kobe Bryant និង Muhammad Ali រួមជាមួយនឹងលេខពេញចិត្តរបស់ខ្លួន លេខ៧ ដោយមានពាក្យ «Mentality» និងពាក្យមួយទៀត «Black Lives Matter»៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



