
លទ្ធផលស្មើគ្នានៅកីឡដ្ឋាន Red Bull Arena ក្នុងលទ្ធផល១ទល់និង១កាលពី៣សប្តាហ៏មុនជាមួយRB Leipzig និងត្រៀមធ្វើអោយ Man. City សម្លឹងចង់ផ្តួលក្រុមជើងខ្លាំងអាឡឺម៉ង់ក្នុងនាមជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជើងទីពីរពានរង្វាន់ Champion League វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេនៅយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ។ក្រុមលោក Pep Guardiola មិនចង់ជាន់ដានចាស់គឺធ្លាប់ធ្លាក់ ចេញពីការប្រកួតនៅរដូវកាល ២០១៦-២០១៧ ក្រោមថ្វីជើងMonaco នៅវគ្គ ១៦ក្រុមនេះខណៈក្រុមអាចតាម ស្មើកំនត់ត្រា Arsenal រយៈពេល ១៤ ឆ្នាំដែលមិនធ្លាប់ចាញ់ បានយូរបំផុតក្នុងក្របខ័ណ្ឌ Champions League ពោលគឺ២៣ដងនោះគឺឈ្នះ២១ស្មើ២។
សម្រាប់លោក Marco Rose សម្លឹងចង់តាមស្មើកំនត់ត្រាលោក Guardiola ដែលធ្លាប់ជាអ្នកចាត់ការចុងក្រោយបានដឹកនាំក្លឹបអាល្លឺម៉ង់ផ្តួលMan.City នៅក្របខណ្ឌ Champions League កំលុងពេលដឹកនាំ Bayern Munichកាលពីរដូវកាល២០១៣-២០១៤ ។១.៦ប្រកួតចុងក្រោយរបស់Man.City នៅក្របខណ្ឌ Champion League គឺ ឈ្នះ៣និងស្មើ៣ ខណៈRB Leipzig ឈ្នះ៤ស្មើ១និងចាញ់ ១។
២. ជម្រើស១១នាក់ដំបូងសម្រាប់Man.City អាចនិងចូលលេង
Ederson; Walker, Akanji, Dias, Ake; De Bruyne, Rodri, Gundogan; Mahrez, Haaland, Grealish
(ទម្រង់លេងអាចនិងប្រើប្រាស់សម្រាប់ក្រុមគឺ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ RB Leipzig អាចនិងចូលលេង
Blaswich; Henrichs, Orban, Gvardiol, Halstenberg; Laimer, Haidara; Szoboszlai, Forsberg, Werner; Silva
(ទម្រង់លេងអាចនិងប្រើប្រាស់សម្រាប់ក្រុមគឺ ៤-២-២-២)
៤.លទ្ធផលទស្សន៍ទាយរវាងក្រុមទាំងពីរគឺMan.City ២:១ RB Leipzig ។

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]