បន្ទាប់ពីបរាជ័យនៅពាក់កណ្តាលសប្តាហ៍កន្លងទៅ គូប្រជែងនៅទីក្រុងឡុងដ៍រវាងក្រុមម្ចាស់ផ្ទះ Fulham និងត្រូវទទួលក្រុមកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Craven Cottage ក្នុងការប្រកួតចុងក្រោយនៅ Premier League មុនឆ្លងឆ្នាំសកល ២០២៤ វេលាម៉ោង៩ យប់ថ្ងៃអាទិត្យនេះ។ក្រុមទាំងពីរជួបគ្នាជាលើកដំបូងចាប់តាំងពីខែសីហា នៅពេលដែល Joao Palhinha រកបានគ្រាប់បាល់តាមស្មើនៅនាទីទី ៨៧ ដើម្បីតាមស្មើ ២-២ នៅកីឡដ្ឋាន Emirates ។សម្រាប់៦ប្រកួត ចុងក្រោយរបស់ Fulham គឺឈ្នះ២ចាញ់៤ឈរនៅលេខរៀងទី ១៤ ខណៈ Arsenal ឈរនៅលេខរៀងទី ៤ក្រោយប្រកួតឈ្នះ៣ចាញ់២ស្មើ១។
១.ប្រវត្តិជួបគ្នា
ក្រុមកាំភ្លើងធំ Arsenal បានឈ្នះរាល់ការប្រកួត ៥ ដងចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះជាមួយនឹងក្រុម Fulham ក្នុងក្របខ័ណ្ឌ
Premier League ហើយបានស៊ុតបញ្ចូលទីយ៉ាងហោចណាស់ ៣ គ្រាប់ក្នុងចំណោមបួនប្រកួតចុងក្រោយនោះ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
Raul Jimenez ត្រឡប់មកវិញបន្ទាប់ពីជាប់បម្រាមនិងជាការលើកទឹកចិត្តសម្រាប់ Fulham។រីឯAdama Traore និង Tim Ream នឹងត្រូវវាយតម្លៃ ខណៈ Willian ដែលរងរបួសមិនទាន់អាចមានវត្តមានចូលលេងទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLeno; Tete, Adarabioyo, Bassey, Robinson; Palhinha, Reed; Decordova-Reid, Pereira, Iwobi; Jimenez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Kai Havertz អាចលេងគាំទ្រដល់Leandro Trossard ខណៈក្រុមកាំភ្លើងធំមិនមានការព្រួយបារម្ភពីរបួសថ្មីឡើយក្នុងការចាញ់ក្រុម West Ham ២-0 កាលពីថ្ងៃព្រហស្បតិ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Fulham ១ : ៣ Arsenal
ប្រភព:whoscored &sportskeeda&sportsmole
ក្រុមមេឃខៀវMan. City នឹងព្យាយាមទប់គម្លាតអោយនៅត្រឹម៥ពិន្ទុទ្រឹងសម្រាប់ក្រុមរបស់ពួកគេដែលមានគម្លាតពីក្រុមក្រុមកំពូលតារាង Premier League គឺហង្សក្រហមLiverpool នៅពេលដែលពួកគេស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Hotspur មកកាន់កីឡដ្ឋាន Etihad នៅវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាតឆ្លងចូលថ្ងៃអាទិត្យស្ង្អែកនេះ។រវាងក្រុមម្ចាស់ផ្ទះនិងក្រុមភ្ញៀវកំពុងសម្លឹងចង់រកជ័យជំនះត្រលប់មកវិញក្រោយបរាជ័យក្រោមថ្វីជើងBrighton ២ទល់និង១ខណៈ Tottenham ចាញ់ក្រុមខ្សោយ Ipswich Town ក្នុងទឹកដីខ្លួនឯងមុនព្រឹត្តការណ៏Uefa Nation League។ សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺ Man.City ចាញ់២ឈ្នះ៣ស្មើ១ឈរនៅលេខរៀងទី២ ខណៈ Tottenham ឈ្នះ៣ចាញ់៣ឈរនៅលេខរៀងទី១០។ ១.ប្រវត្តិជួបគ្នាអត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Man.City អាចរកឃើញជ័យជំនះលើកដំបូងរឺបន្តចាញ់ទៀតពេលជួប Spur? សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ៥ប្រកួតចុងក្រោយ Man.City ឈ្នះ២ស្មើ១និងចាញ់២។ ការប្រកួតចុងក្រោយបង្អស់នៅទឹកដី Tottenham កាលពីខែតុលា ២០២៤ ក្រុម Man.City ត្រូវ Tottenahm បានផ្តួល ភ្ញៀវ ២ទល់និង១។ […]