
គូប្រជែងទីក្រុងឡុងដ៍ទាំងពីរគឺ Crystal Palace និង Brentfordនិងត្រូវធ្វើការប្រកួតមុនបញ្ចប់ឆ្នាំ២០២៣ នៅកីឡដ្ឋាន Selhurst Park នារាត្រីថ្ងៃសៅរ៍នេះវេលាម៉ោង ១០យប់ សម្រាប់ការប្រកួតក្របខណ្ឌ EPL សប្តាហ៏ទី២០។ ក្រុមម្ចាស់ផ្ទះរបស់លោក Roy Hodgson បានខកខានដោយបរាជ័យនៅនាទីទី ៨៩ ក្នុងការចាញ់ Chelsea ២ទល់១សម្រាប់ការប្រកួតចុងក្រោយពីថ្ងៃពុធ ខណៈក្រុមភ្ញៀវ Burnley នៅតែបន្តចាញ់ពេលទទួលភ្ញៀវ Wolverhamptonដោយលទ្ធផល៤ទល់និង១។ ៦ប្រកួតចុងក្រោយរបស់ Crystal Palace គឺស្មើ៣ចាញ់៣ និងមិនដែលឈ្នះសោះឈរនៅលេខរៀងទី១៥ ខណៈBrentford ចាញ់៥ឈ្នះ១ឈរនៅលេខរៀងទី ១៤។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយរវាងក្រុមទាំងពីរគឺបញ្ចប់លទ្ធផលស្មើគ្នានៅគ្រប់ក្របខណ្ឌប្រកួត។
២.ពត៌មានក្រុមCrystal Palace(ម្ចាស់ផ្ទះ)
Roy Hodgson អាចមិនមានកីឡាករតិចជាងប្រាំមួយនាក់ទេ ដោយសាររបួសនៅទីនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងHenderson; Clyne, Andersen, Guehi, Mitchell; Lerma, Richards; Olise, Franca, Ayew; Mateta
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមBurnley(ភ្ញៀវ)
Brentford នឹងធ្វើដំណើរទៅកាន់ Selhurst Park ដោយមានកីឡាករចំនួនប្រាំបីនាក់អវត្តមានដោយសាររបួសនិងព្យួរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFlekken; Roerslev, Collins, Mee, Ghoddos; Janelt, Norgaard, Jensen; Wissa, Maupay, Damsgaard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Crystal Palace ១ : ០ Brentford
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



