
ម្ចាស់ជើងឯក ៣កម្មវិធីគឺក្រុមមេឃខៀវ Manchester City នឹងព្យាយាមទទួលយកលទ្ធផលល្អមុនបញ្ចប់ឆ្នាំ ២០២៣ដ៏គួរអោយជក់ចិត្ត នៅពេលដែលពួកគេស្វាគមន៍ ក្រុមភ្ញៀវ Sheffield United មកកាន់កីឡដ្ឋាន Etihad Stadium សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍វេលាម៉ោង ១០យប់។
វាជាការជួបគ្នារវាងក្រុមទាំងពីរជួបគ្នាជាលើកដំបូងចាប់តាំងពីចុងខែសីហា នៅពេលដែលMan.City បានទទួលលទ្ធផល ២ទល់និង១ លើក្រុមម្ចាស់ផ្ទះ ដោយលទ្ធផល ២ទល់ និង១នៅកីឡដ្ឋាន Bramall Lane ។សម្រាប់ការប្រកួត ៦លើកចុងក្រោយគឺ Man.City ឈរនៅលេខរៀងទី៤ឈ្នះ២ស្មើ៣និងចាញ់១ ខណៈ Sheffield Utd ឈ្នះ ៤ ចាញ់១ស្មើ១ ឈរនៅបាតតារាង។
១.ប្រវត្តិជួបគ្នា
៦ប្រកួតចុងក្រោយគឺMan.City មិនដែលចាញ់ទេក្នុងជំនួបនោះ ខណៈ Sheffield ៥ក្នុងចំណោម៦លើកចុងក្រោយមិនដែលរកបានគ្រាប់បាល់
សូម្បី១គ្រាប់កំលុងពេលបរាជ័យនោះទេ។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Manchester City នឹងគ្មានវត្តមានកីឡាករJohn Stones នៅទីនេះ បន្ទាប់ពីកីឡាករជម្រើសជាតិអង់គ្លេសបានរងរបួសកជើងទល់នឹង Everton នៅពាក់កណ្តាលសប្តាហ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Akanji, Dias, Ake; Lewis, Rodri; Bernardo, Foden, Grealish; Alvarez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
Sheffield United នឹងធ្វើដំណើរទៅកាន់ Etihad ដោយមានកីឡាករយ៉ាងហោចណាស់ប្រាំពីរនាក់អវត្តមាន។ ទាំង Gustavo Hamer និង Anel Ahmedhodzic ត្រូវបានព្យួរបន្ទាប់ពីទទួលបានកាតលឿងចំនួនប្រាំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFoderingham; Bogle, Baldock, Robinson, Trusty, Lowe; Souza, Norwood, Brooks; Archer, McBurnie
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ២ : ០ Sheffield Utd
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



