
(អង់គ្លេស)៖ យោងតាមរបាយការណ៍ថ្មីៗ បានឱ្យដឹងថា ក្លឹបលេងនៅលីគលំដាប់ទី២អង់គ្លេស(Championship) Birmingham City កំពុងពិចារណាបណ្តេញអតីតវីរបុរសក្រុមបិសាចក្រហម Manchester United លោក Wayne Rooney ឲ្យចុះចេញពីតំណែងជាគ្រូបង្វឹក ហើយក្លឹបបានកំណត់អត្តសញ្ញាណគ្រូបង្វឹកថ្មីដ៏មានសក្តានុពលរួចហើយ។
យ៉ាងណាមិញ Rooney បានចូលមកដឹកនាំជំនួសលោក John Eustace នៅដើមខែតុលា លើកិច្ចសន្យារយៈពេល ៣ ឆ្នាំកន្លះ។ បើទោះបីជាមានសុទិដ្ឋិនិយមក៏ដោយ លោក Rooney បានដឹកនាំក្រុមឈ្នះតែ ២ប្រកួត ប៉ុណ្ណោះក្នុងចំណោម ១៣ប្រកួត ហើយតាមពិតទៅក្លឹប Birmingham បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៩ ដែលមានត្រឹមតែ ៧ពិន្ទុ និងស្ថិតនៅក្បែរបាតតារាងនៃលីគ Championship ដែលត្រូវកាត់ចេញ។ ដោយសារតែទម្រង់លេងមិនទទួលបានផ្លែផ្កា ក្លឹបបានចាប់ផ្តើមស្វែងរកអ្នកជំនួស Rooney យ៉ាងស្វះស្វែង នេះបើយោងតាមកាសែត The Mirror។
គួរជម្រាបដែរថា ក្លឹប Birmingham មិនត្រូវបានគេរំពឹងថានឹងបណ្តេញវីរបុរស Rooney នៅប៉ុន្មានថ្ងៃខាងមុខនេះទេ ប៉ុន្តែក្លឹបនឹងចាត់វិធានការ ប្រសិនបើលទ្ធផលនៅតែបន្តបែបនេះ៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



