
(អង់គ្លេស)៖ ខ្សែការពារស្លាប Diogo Dalot បានក្លាយជាកីឡាករដំបូងរបស់ក្រុមបិសាចក្រហម Manchester United ដែលបានបង្ហាញការប្រតិកម្ម និងផ្តល់ផលវិជ្ជមានចំពោះមហាសេដ្ឋីជនជាតិអង់គ្លេសលោក Sir Jim Ratcliffe ដែលជាម្ចាស់កាន់កាប់ភាគហ៊ុន ២៥% របស់ Man United ក្នុងតម្លៃប្រមាណ ១.០៣ពាន់លានផោន ខណៈទឹកប្រាក់បន្ថែម ២៣៦លានផោន របស់លោកនឹងត្រូវវិនិយោគទៅកាន់ Old Trafford នាពេលអនាគត។
យ៉ាងណាមិញ នៅមុនការប្រកួតក្នុងផ្ទះរបស់បិសាចក្រហមជាមួយនឹង Aston Villa កីឡាករ Dalot ត្រូវបានសាកសួរអំពីមកដល់របស់លោក Sir Jim នៅលើ Amazon Prime ដោយបាននិយាយលើកឡើងថា «ពួកយើងចង់បានភាពប្រសើរសម្រាប់ក្លឹប»។ «សង្ឃឹមថា ការកាន់កាប់របស់គាត់(Sir Jim) នឹងនាំមកនូវកម្លាំងចិត្ត និងគំនិតវិជ្ជមានសម្រាប់អ្នករាល់គ្នានៅក្នុងក្រុម»។
នៅក្នុងលិខិតមួយផ្ញើសារទៅកាន់អ្នកគាំទ្រ លោក Ratcliffe បាននិយាយថា «ខ្ញុំជឿជាក់ថា ពួកយើងនឹងអាចនាំយកនូវភាពជោគជ័យនៅលើទីលាន ដើម្បីបំពេញបន្ថែមនូវការជោគជ័យផ្នែកពាណិជ្ជកម្មដែលក្លឹបទទួលបាន»។ «គ្រាន់តែត្រូវការពេលវេលា និងការអត់ធ្មត់ រួមជាមួយនឹងភាពម៉ត់ចត់ និងការគ្រប់គ្រងកម្រិតខ្ពស់ប្រកបដោយវិជ្ជាជីវៈ»។ «ខ្ញុំទទួលខុសត្រូវចំពោះរឿងទាំងនេះ»៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



