តារាឆ្នើម Man Utd ម្នាក់បង្ហើបថា លេខអាវ CR7 មួយនេះ«ពិតជាពិសេសណាស់សម្រាប់គាត់»

Published 3 years ago
965 Views
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ ខ្សែបម្រើ Facundo Pellistri របស់ក្រុមបិសាចក្រហម Manchester United បានប្រាប់ពីមូលហេតុដែលគាត់ពាក់អាវលេខ ២៨ នៅ Old Trafford ដែលបានផ្ទេរពីក្លឹប Penarol ក្នុងឆ្នាំ២០២០។ យ៉ាងណាមិញ កីឡាករសញ្ជាតិអ៊ុយរូហ្គាយវ័យ ២២ ឆ្នាំរូបនេះ ក៏ជាអ្នកគាំទ្រមួយរូបរបស់តារាឆ្នើមព័រទុយហ្កាល់ Cristiano Ronaldo ផងដែរ ដោយ Pellistri បាននិយាយប្រាប់បែបនេះថា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

«នៅពេលខ្ញុំមកដល់ Manchester ខ្ញុំបានលេងនៅ Penarol ដែលកាលនោះខ្ញុំពាក់អាវលេខ១០»។ «ដំបូងឡើយខ្ញុំយកលេខ២ បូក៨ ហើយយកលេខ ១០គុណនឹង២ បូកនឹង៨ នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ជ្រើសលេខ២៨»។ «ក្រោយ​មក ខ្ញុំទើប​បាន​ដឹង​ថា​លេខ​នេះ ជាលេខដែល CR7 គាត់បានបង្ហាញខ្លួនជាលើកដំបូងនៅ Sporting»។ «ដូច្នេះហើយលេខ ២៨ នេះវាពិតជាពិសេសណាស់សម្រាប់ខ្ញុំ»៕

ប្រភព៖ THE SUN ចុះផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣

Related Articles