Sanches នៅតែអាក់អន់ចិត្ត ហើយបានធ្វើរឿងមួយនេះ បើទោះជាលោក Jose ចេញមុខសុំទោសក៏ដោយ
ទំហំអក្សរ
តូច
ធំ
(អ៊ីតាលី)៖ រំលឹកផងដែរថា នៅក្នុងជំនួបបរាជ័យជាមួយក្រុម Bologna ២-០ ខ្សែបម្រើ Sanches ត្រូវបានប្តូរចេញ បន្ទាប់ពីលេងបានត្រឹម ១៨ នាទីប៉ុណ្ណោះក្នុងតង់ទី១ ខណៈចប់ការប្រកួតលោក Jose បានចេញមុខសុំទោសជាសាធារណៈដល់ Sanches ។ ជាក់ស្តែងខ្សែបម្រើព័រទុយហ្គាល់ Renato Sanches មានការអាក់អន់ស្រពោនចិត្តជាខ្លាំង ហើយបានលុបរូប Profile នៅក្នុងគណនី Instagram របស់ខ្លួន ដែលជាការឆ្លើយតបទៅនឹងគ្រូបង្វឹក Roma លោក Jose Mourinho ដែលមិនបានដាក់ខ្លួនឲ្យចូលលេង ក្នុងជំនួបជ័យជម្នះរបស់ក្រុម Roma ទៅលើក្រុមភ្ញៀវ Napoli ដែលមានគ្នាត្រឹម ១០នាក់ ដោយបញ្ចប់ក្នុងលទ្ធផល ២ទល់នឹង០ នៅលីគ Serie A។ យ៉ាងណាមិញ Roma នឹងត្រូវប្រកួតបន្ទាប់នៅថ្ងៃទី៣០ ខែធ្នូ ហើយនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Turin ដើម្បីប្រកួតជាមួយក្រុមសេះបង្កង់ Juventus ហើយនឹងគួរឱ្យចាប់អារម្មណ៍ខ្លាំងក្នុងការមើលថាតើ Sanches មានលក្ខណៈពិសេសនៅក្នុងក្រុមយ៉ាងណាដែរ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ប្រភព៖ sportbible
Article Tags
Related Articles