ក្រុមបិសាចក្រហម Man. United ត្រៀមបញ្ចេញកីឡាករជម្រើសដំបូងចំនួន ៦ នាក់នៅក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា ២០២៤ខាងមុខនេះ ខណៈម្ចាស់ជើងឯកអង់គ្លេស២០សម័យមានបំណងចង់ប្រមូលថវិកាប្រមាណ ៨០ លានផោនដើម្បីមកពង្រឹងក្រុម ដែលកំពុងតែដុនដាបទម្រង់លេងខ្លាំងនៅពេលនេះ។គួររំលឹកថាការមកដល់របស់កីឡាករមួយចំនួននៅរដូវកាលដំបូងបានជួយ អោយលោក Erik ten Hag មានកៅអីលេងនៅវគ្គជម្រុះ Champions League ឡើងវិញនិងបន្តជោគជ័យ EFL Cup ក្នុងអំឡុងពេលយុទ្ធនា ការបើកឆាករបស់ គ្រូបង្វឹកហូឡង់ក្រោយមិនដែលឈ្នះពានសោះ៦ឆ្នាំមកហើយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
/origin-imgresizer.eurosport.com/2023/06/26/3733182-75953568-2560-1440.jpg)




ទោះយ់ាងណាការមកដល់របស់អ្នកចាំទី Andre Onana ព្រមទាំង Rasmus Hojlund និង Sofya Amrabat មិនបានធ្វើអោយក្លឹបបានរកឃើញលទ្ធផលល្អនោះទេ ខណៈពួកគេបានធ្លាក់ចេញពីការប្រកួត EFL, UCL និង ចុងក្រោយគឺទើបតែចាញ់ West Ham ២ទល់និង០កាលពីថ្ងៃសៅរ៏។ ប្រភពពីគេហទំព័រ Football Insider បានចុះផ្សាយថាៈកីឡាករទាំង៦រូបដែល Man.Utd មានបំណងចង់បញ្ចេញលក់ពួកគេចេញពីក្រុមនោះមានដូចជាៈRaphael Verane, Casemiro, Christian Eriksen ,Donny Van de Beek និង Jadon Sancho ហើយចុងក្រោយគឺ Antony Martial។
ប្រភព:sportsmole
