
ក្រុមម្ចាស់ផ្ទះ Aston Villa និងត្រូវបើកទ្វារកីឡដ្ឋាន Villa Park ដើម្បីធ្វើការស្វាគមន៏ក្រុម បាតតារាងSheffield Utdនៅក្នុងក្របខ័ណ្ឌ Premier Leagueសប្តាហ៏ទី១៨ នៅវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃសៅរ៏ទី ២៣ស្អែកនេះ។គួរបញ្ជាក់ថាក្រុមទាំងពីរជួបគ្នាជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ ២០២១ ហើយពេលនោះ Sheffield Utd បានទទួលជ័យជម្នះយ៉ាងចង្អឿត នៅទឹកដីខ្លួនឯ Bramall Lane ដោយលទ្ធផល១ទល់និង០ ក្រោមការដឹកនាំ របស់គ្រូបង្វឹកបច្ចុប្បន្នលោក Chris Wilder ។បច្ចុប្បន្ន Aston Villa ឈរនៅលេខរៀងទី៣និងមានគម្លាតពីArsenal ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។ ទោះយ៉ាងណារដូវកាលថ្មីនេះ Aston Villa បានបង្កើតកំនត់ត្រាឈ្នះក្នុងទឹកដី ១៥ប្រកួតហើយ គិតត្រឹមសប្តាហ៏ទី១៧នេះ។
១.ប្រវត្តិជួបគ្នា
១៤ដងចុងក្រោយក្នុងទឺកដី Aston VIlla មិនដែលចាញ៉ Sheffield Utd ទេ។
២.ពត៌មានក្រុមAston Villa (ម្ចាស់ផ្ទះ)
Douglas Luiz និង Lucas Digne អាចត្រលប់មកវិញពីការព្យួររៀងៗខ្លួន ប៉ុន្តែខ្សែបម្រើ Boubacar Kamara មិនបានចូលលេងទេរក្រោយទទួលកាតក្រហមនៅ Brentford កាលពីចុងសប្តាហ៍មុន។Leon Bailey អាចត្រលប់មកលេងវិញ
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Martinez; Konsa, Carlos, Torres, Moreno; Bailey, Luiz, Ramsey, McGinn; Diaby, Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
៣.ពត៌មានក្រុមSheffield Utd(ភ្ញៀវ)
Sheffield Utd មិនមានកីឡាកររហូតដល់ទៅ៦នាក់សម្រាប់ការប្រកួតនៅទឹកដី Aston Villa
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Foderingham; Bogle, Ahmedhodzic, Robinson, Lowe; McAtee, Souza, Brooks, Hamer, Archer; McBurnie
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Aston Villa : Sheffield Utd
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible