
(អង់គ្លេស)៖ អ្នកចាត់ការទូទៅក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានប្រៀបធៀបការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមយកជើងឯកពាន Club World Cup ជាមួយក្រុម Fluminense យ៉ាងដូច្នេះថា វាដូចជាការលេងជាមួយក្រុមប្រេស៊ីល នៅសតវត្សទី២០ អញ្ជឹង។ ការនិយាយបែបនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទ មុនជំនួបនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានអន្តរទ្វីប Club World Cup 2023 របស់ FIFA ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយពេលជំនួបរវាង Urawa Red Diamonds និង Al-Ahly របស់អេហ្ស៊ីបប្រជែងយកចំណាត់ថ្នាក់លេខ៣ នារាត្រីថ្ងៃសុក្រ ទី២២ ខែធ្នូនេះ។
គួរជម្រាបដែរថា នៅម៉ោង១ រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ លោក Pep នឹងត្រូវដឹកនាំក្រុមខ្លាំងអង់គ្លេស Man City ប្រកួតទល់នឹងក្រុម Fluminense ដែលជាជើងឯកពាន Copa Libertadores ក្រោយពេលពួកគេបានយកឈ្នះ Al Ahly ២-០ កាលពីរាត្រីថ្ងៃចន្ទ ដែលមានអតីតដៃគូ Ronaldo កីឡាករ Marcelo លេងក្នុងតំណែងការពារ៕
ប្រភព៖ BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



