ហ្វេនសាំបាប្រេស៊ីល «តូចចិត្តខ្លាំង» ព្រោះតែតារាឆ្នើមដ៏មានសក្កានុពលរូបនេះ មិនបានលេងពាន Copa America

Published 3 years ago
1.7K Views
ទំហំអក្សរ
តូច
ធំ

(ប្រេស៊ីល)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម Neymar Jr នឹងត្រូវខកខានការប្រកួតពានរង្វាន់ Copa America ឆ្នាំ២០២៤ នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិតប្រេស៊ីល Lasma។ យ៉ាងណាមិញវេជ្ជបណ្ឌិតលោក Lasma បាននិយាយពន្យល់ថា «វាពិតជាលឿនពេកហើយ គ្មានមូលហេតុណាដែលអាចរំលងនៃដំណាក់កាលព្យាបាលនោះឡើយ»។ «ការរំពឹងទុករបស់ពួកយើង គឺថា Neymar នឹងជាសះស្បើយពីរបួសឡើងវិញក្នុងខែសីហា ឆ្នាំ២០២៤»។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Injured Neymar to miss Copa America, says Brazil team doctor | Reuters

គួរជម្រាបដែរថា ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់ Copa America ឆ្នាំ២០២៤ ប្រចាំទ្វីបអាមេរិកឡាទីន នឹងត្រូវចាប់ផ្តើមប្រកួតក្នុងខែមិថុនា និងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងខែកក្កដា។ អ្នកគាំទ្រក្រុមសាំបាប្រេស៊ីល បានបង្ហាញអារម្មណ៍សោកសៅខ្លាំង តាមប្រព័ន្ធផ្សព្វផ្សាយ Internet ដោយអ្នកខ្លះថា មិនមាន Neymar ការប្រកួតប្រជែងនឹងមិនល្អមើលទៀតនោះឡើយ៕

Neymar pens emotional post after Brazil's shock quarter-final exit in World Cup | Football News - Hindustan Times

ប្រភព៖ Fabrizio Romano

Related Articles