
(អង់គ្លេស)៖ មនុស្សយន្ត Erling Haaland មិត្តរួមក្រុម Kevin De Bruyne និង Jeremy Doku នឹងត្រូវខកខានការប្រកួត Club World Cup នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាករឆ្នើមទាំងបីរូប បានអង្គុយមើលនូវជ័យជម្នះ ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ Manchester City ទៅលើក្រុម Urawa Reds ដោយសារតែរបួស។ បើយោងតាមច្បាប់របស់ FIFA កីឡាករណាដែលមិនមានវត្តមានក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងមិនឱ្យចូលលេងក្នុងវគ្គផ្តាច់ព្រ័ត្រនោះឡើយ។ ដូច្នេះវាគឺជាការខកចិត្តមួយសម្រាប់លោក Pep Guardiola ដែលគាត់សង្ឃឹមថាកីឡាករទាំង ៣ នឹងមានមានពេលវេលាគ្រប់គ្រាប់ សម្រាប់ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។
រំលឹកដែរថាម៉ាស៊ីនរកគ្រាប់បាល់ Haaland វ័យ២៣ឆ្នាំរូបនេះ បានខកខានការប្រកួត ៣ លើកចុងក្រោយរបស់ Man City បន្ទាប់ពីទទួលរងរបួសជើង និងបានជួបពិភាក្សាពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញនៅប្រទេសអេស៉្បាញ។ ទន្ទឹមនឹងនេះ De Bruyne បានត្រលប់មកហ្វឹកហាត់វិញជាលើកដំបូង ចាប់តាំងពីខែសីហា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ខណៈ Doku នឹងអាចចូលទីលានប្រកួតក្នុងស្រុកវិញ ក្នុងលីគ Premier League ទល់នឹងក្រុម Everton នៅថ្ងៃទី២៧ ខែធ្នូចុងឆ្នាំ២០២៣ខាងមុខ៕
ប្រភព៖ THE SUN

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



