
(អង់គ្លេស)៖ នៅក្នុងការប្រកួតពានរង្វាន់ Carabao Cup យប់មិញ ក្រុមតោខៀវ Chelsea បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយផ្តួលក្រុមសារិកាព្រៃ Newcastle United ដោយការស៊ុតបាល់កាត់សេចក្តីប៉េណាល់ទី ១១ ម៉ែត្រ បន្ទាប់ពីលេង ៩០ នាទី បានត្រឹម ១-១ ខណៈអ្នករកគ្រាប់បាល់ឲ្យ Newcastle នាំមុខគឺខ្សែប្រយុទ្ធ C.Wilson រីឯខ្សែបម្រើ Mudryk ជាអ្នកស៊ុតបាល់តាមស្មើចុងម៉ោងឲ្យ Chelsea នៅនាទីទី៩០+២។ យ៉ាងណាមិញ ខ្សែបម្រើ Enzo Fernandez ជាតារាឆ្នើមដែលមានតម្លៃខ្លួន១០៧លានផោន ត្រូវបានគ្រូបង្វឹកប្តូរចេញជំនួសដោយកីឡាករ Armando Broja បន្ទាប់ពីលេងបានត្រឹមតែ ៣២ នាទីប៉ុណ្ណោះ ដោយសាររងរបួស។ ការបាត់បង់ខ្សែបម្រើឆ្នើមរូបនេះ ជាការព្រួយបារម្ភខ្លាំងសម្រាប់ក្រុមតោខៀវ ខណៈការប្រកួតបន្ទាប់ពួកគេត្រូវការឈ្នះ ដើម្បីអាចមានឱកាសលេងនៅ UCL នារដូវកាលក្រោយ៕
សូមទស្សនានូវវីដេអូខាងក្រោម៖
ប្រភព៖ THE SUN & BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



