លោក Mauricio Pochettino គ្រូបង្វឹកក្រុម Chelsea បានអះអាងថាកូនក្រុមរបស់លោកគឺ Conor Gallagher គឺជាប្រភេទកីឡាករដែលក្រុមតោខៀវត្រូវការបំផុតនៅ ក្នុងក្រុមស្របពេលអនាគតរបស់កីឡាករអន្តរជាតិអង់គ្លេសនៅមិនទាន់បានផ្តល់ទំនុកចិត្ត១០០ភាគរយពីក្រុមនៅឡើយនោះគួររំលឹកថាអតីតយុវជនថ្នាលដែលរីកធំធាត់ចេញពីក្រុមយុវជននៅកីឡដ្ឋាន Stamford Bridge រូបនេះធ្លាប់ត្រូវបានក្លឹបផ្តល់អោយក្រុមដទៃទៀតខ្ចីជើងមានដូចជា Charlton Athletic, Swansea City, West Bromwich Albion និង Crystal Palace ជាដើម។ ហើយទំីបំផុតGallagher បច្ចុប្បន្នមានវ័យ២៣ឆ្នំាត្រូវបានក្រុមប្រូម៉ូតឡើងមកជាក្រុមឈុតធំជាផ្លូវការ ក្នុងឆ្នាំ ២០២២ កំលុងពេលរូបលោកThomas Tuchel, Graham Potter និង Frank Lampard នៅបំពេញតួនាទី។ផ្ទុយទៅវិញការមកដល់របស់ Enzo Fernandez, Moises Caicedo, Cole Palmer និង Romeo Lavia ក្នុងឆ្នាំ ២០២៣ បានធ្វើអោយអនាគតរបស់ Gallagher ខើចឪកាសចូលលេង បើទោះបីជាអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោក Pochettino កំពុងត្រៀមផ្តល់ទំនុកចិត្តដល់រូបគេជាមួយកុងត្រាថ្មីខណៈកិច្ចសន្យាចាស់និងអស់សុពលភាពនៅឆ្នាំ២០២៤នេះហើយ។
គេហទំព័រ Everning Standard បានដកស្រង់សម្តីរបស់គ្រូបង្វឹកវ័យ៥១ឆ្នាំបានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំមិនចាំបាច់និយាយច្រើនពេកទេ ព្រោះវាមិនមែនជាការសម្រេច ចិត្តរបស់ខ្ញុំទេ។ គាត់ស្ថិតក្នុងជម្រើស១១នាក់ដំបូងក្នុងការប្រកួតស្ទើរតែទាំងអស់ ហើយជាប្រធានក្រុមម្នាក់។ សម្រាប់ខ្ញុំ គាត់គឺជាប្រភេទកីឡាករដែលក្លឹបត្រូវការ។គាត់មានសារៈសំខាន់និងមានតម្លៃសម្រាប់ Chelsea ព្រោះគាត់បានរីកធំធាត់ និង អភិវឌ្ឍខ្លួនចេញពីថ្នាលសាលា ហើយគាត់ក៏បានដឹងពីអត្តសញ្ញាណរបស់ក្លឹប ជាមួយការប្តេជ្ញាចិត្តខ្ពស់បំផុត។
ក្រុមរបស់លោក Pochettino ត្ៀមរៀបចំធ្វើជាម្ចាស់ផ្ទះទទួលក្រុម Newcastle United ក្នុងការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ EFL Cup
នៅថ្ងៃអង្គារមុនពេលធ្វើដំណើរទៅផ្ទះ Wolverhampton សម្រាប់ការប្រកួតក្របខណ្ឌ EPL នៅថ្ងៃបុណ្យណូអែល។
ប្រភព:sportsmole
វីដេអូ:
ម
ក្រុមកំពូលតារាង La Liga គឺអ្នកមានបុណ្យ Barcelona មានបំណងចង់ស្វែងរកជ័យជំនះឡើងវិញក្រោយរងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលមុនពេលប្រកួតព្រឹត្តិការណ៍ Uefa Nation league កាលពីខែវិច្ឆិកានេះខណៈពួកគេនិងត្រូវធ្វើដំណើរទៅសួរសុខទុក្ខម្ចាស់ផ្ទះ Celta Vigo នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអាទិត្យវេលាម៉ោង៣ ទាបភ្លឺ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Barcelona អាចស្តារមុខមាត់ឡើងវិញបានទេពេលធ្វើធ្វើដំណើរទៅផ្ទះ Celta Vigo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Barcelona បានចាញ់ Real Sociedad ១-0 សម្រាប់ការប្រកួតចុងក្រោយបង្អស់នៅLa Liga ប៉ុន្តែពួកគេនៅមាន ៦ ពិន្ទុនាំមុខលើក្រុមលេខ ២ Real Madrid ខណៈ Celta ខណៈពេលដែល Celta ស្មើ ២-២ ជាមួយ Real Betis ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៅលើកំពូលរបស់អេស្ប៉ាញ។ ៦ប្រកួតចុងក្រោយរបស់ Barcelona ឈ្នះ៤ចាញ់២ឈរនៅលេខរៀងទី១ ខណៈ Celta Vigo ឈ្នះ២ស្មើ២និងចាញ់១ឈរនៅលេខរៀងទី១១។ […]