
បរទេស៖ Eder Militao ខ្សែការពារក្លឹបអធិរាជស Real Madrid បានលើកឡើងថា ក្រុមត្រូវតែបង្កើនការ ប្រុងប្រយ័ត្នជាមួយខ្សែប្រយុទ្ធ ២រូបដែលគ្រោះថ្នាក់បំផុតរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Roberto Firmino និង Mohamed Salah នៅពេលដែលក្រុមទាំងពីរនិងត្រូវធ្វើការប្រកួតនៅថ្ងៃទី ១៥ ខែមីនានៅទឹកដីSantiago Bernabeu ។សម្រាប់ Salah គឺកីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះមិនដែលឈ្នះការប្រកួតពេលជួបជាមួយ Real Madrid ទេ ក្នុង៧ប្រកួតចុងក្រោយប៉ុន្តែស៊ុតបញ្ចូលទីបាន ២ ដង និង assist បាន១ដងផងដែរ។
គួរបញ្ជាក់ថាការប្រកួតជើងទី១ ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ នៅកីឡដ្ឋាន Anfield គឺ Real Madrid បានផ្តួលម្ចាស់ផ្ទះ Liverpool ក្នុងលទ្ធផល ៥-២។ កីឡាករអន្តរជាតិប្រេស៊ីលបានប្រាប់យ៉ាងដូច្នេះថាៈ ដូច្នេះជ័យជំនះ៥ទល់និង២គឺបានសាងប្រវត្តិសាស្រ្តក្នុងអាជីពរបស់ខ្ញុំ ដូច្នេះយើងត្រៀមនិងមិនចង់ឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលសម្រាប់ការប្រកួតនៅក្នុងផ្ទះនោះទេ ។ Salah តែងតែជាកីឡាករដែលមានគ្រោះថ្នាក់គ្រប់ពេល ព្រោះគាត់លេងដោយទំនុកចិត្ត និងមានការស៊ីសង្វាក់គ្នាជាមួយ Roberto Firmino ដែលកំពុងតែស្រេកឃ្លានគ្រាប់បាល់។ ដូច្នេះតួនាទីពួកយើងគឺត្រូវបញ្ឈប់ និង រារំាងពួកគេមិនអោយរកគ្រាប់បាល់មិនថាកាលៈទេសៈបែបណានោះឡើយ ពោលគឺរហូតដល់ចប់ការប្រកួតនេះតែម្តង។

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]