ក្រោយ Roma បរាជ័យ! លោក Jose បានចេញមុខសុំទោសខ្សែបម្រើរូបនេះ បន្ទាប់ពីប្តូរចេញត្រឹម១៨នាទី

Published 3 years ago
1.8K Views
ទំហំអក្សរ
តូច
ធំ

(អ៊ីតាលី)៖ លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្លឹប Roma បានចេញមុខសុំទោសជាសាធារណៈដល់ខ្សែបម្រើ Renato Sanches បន្ទាប់ពីបានប្តូរគាត់ចេញត្រឹមតែ ១៨ នាទីក្នុងតង់ទី១។ ក្រុម Roma ត្រូវបានក្រុមម្ចាស់ផ្ទះ Bologna ផ្តួលយកឈ្នះក្នុងលទ្ធផល ២-០ កាលពីយប់មិញ ដែលជាលទ្ធផលធ្វើឲ្យក្រុមរបស់លោក Mourinho ឈរនៅលេខរៀងទី៧ ក្នុងក្របខ័ណ្ឌ Serie A មាន២៥ពិន្ទុ ខណៈ Bologna ឈរនៅលេខ៤ មាន២៨ពិន្ទុ។ គួរជម្រាបផងដែរថា ខ្សែបម្រើដែលខ្ចីជើងពីក្រុម PSG រូបនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នូវការសម្រេចរបស់លោក Jose ដោយរូបគាត់សឹងមិនជឿនឹងភ្នែកឡើយ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jose Mourinho brutally subs Renato Sanches just 18 minutes after bringing him on, he couldn't believe it

សូមទស្ស​នានូវវីដេអូ Highlights ខាងក្រោម

ប្រភព៖ sportbible

Related Articles