Bellingham បន្តទម្រង់រកគ្រាប់បាល់បានយ៉ាងល្អ ខណៈ Real Madrid បំបាក់ភ្ញៀវ Villarreal ឡើងឈរកំពូលតារាង LaLiga ជាថ្មី
ទំហំអក្សរ
តូច
ធំ
(អេស៉្បាញ)៖ ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jude Bellingham តែតបាល់បញ្ចូលទីបានយ៉ាងល្អពីការបោះបាល់ដោយ Luka Modric ហើយវាគ្រាប់បាល់ទី ១៣ ក្នុងលីគរដូវកាលនេះ ១គ្រាប់នេះធ្វើឱ្យក្រុម Real Madrid នាំមុខ Villarreal នៅនាទីទី ២៥។ បន្ទាប់មកនៅនាទីទី៣៧ ខ្សែប្រយុទ្ធស្លាប Rodrygo បានស៊ុតគ្រាប់ទី២ សម្រាប់ Real ក្រោយចូលដល់តង់ទី២ កីឡាករ Morales របស់ Villarreal ស៊ុតតាមបាន១គ្រាប់វិញ រំលងបាន១០នាទី ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ Brahim Díaz បានប្រើបច្ចេកទេសអូសកិបដាច់ខ្សែការពារស៊ុតគ្រាប់ទី៣ បានយ៉ាងល្អអស្ចារ្យ។ មិនតែប៉ុណ្ណោះ ត្រឹម៤នាទីក្រោយមក ខ្សែបម្រើចាស់វស្សា Luka Modric ស៊ុតគ្រាប់ទី៤ ខណៈការប្រកួតបញ្ចប់ក្នុងលទ្ធផល ៤ទល់នឹង១ ដោយ Real Madrid ឡើងមកឈរកំពូលតារាង LaLiga សារជាថ្មី មាន៤២ពិន្ទុ ដែលវ៉ាដាច់ក្រុមលេខ២ Girona តែ១ពិន្ទុប៉ុណ្ណោះ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សសូមទស្សនានូវវីដអូ Highlights ខាងក្រោម៖




អត្ថបទទាក់ទង
6 months ago .
1.4K Views
Villarreal បំបាក់ស្វាគមន៍ក្រុមភ្ញៀវ Girona ៥:០ ឈរកំពូលតារាង Laliga បណ្តោះអាសន្ន (មានវីដេអូ)
6 months ago .
1.5K Views
Mbappe ស៊ុត២គ្រាប់អេមកប់ ស្របពេលអាម៉ៅ Vini Jr ក៏ស៊ុតបាន១គ្រាប់ដែរ (មានវីដេអូ)
6 months ago .
1.5K Views
Real Madrid លេងស្ទើរបត់តារាង! តែបែរមកឈ្នះបាល់ប៉េណាល់ទីរបស់ Mbappe ទៅវិញ (មានវីដេអូ)
6 months ago .
588 Views
កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ)
