Close
Ads: 88BOL
Featured-Image
សង្វៀនគ្រុឌគុនខ្មែរ នាំយកទស្សនីយភាពដ៏កម្រដំបូងគេទៅកាន់ទឹកដីអង្គរ អបអរសាទរពិធី រំលឹកគុណអង្គរ ២០២៣
ទំហំអក្សរ
តូច
ធំ

សង្វៀនគ្រុឌគុនខ្មែរ រៀបចំឡើងដោយទូរទស្សន៍ជាតិកម្ពុជា ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងគ្រុឌ របស់​ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ចូលរួបអបអរសាទរមហាព្រឹត្តិការណ៍ «រំលឹកគុណអង្គរ ២០២៣» លើកទី៤ ដោយនាំយក​ទស្សនីយភាពដ៏អស្ចារ្យនៃសិល្ប:គុនខ្មែរបុរាណ និងប្រដាល់គុនខ្មែរ ទៅកាន់ទឹកដីអច្ឆរិយៈ សៀមរាប អង្គរ ក្រោម​ការ​​ជ្រមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា ដើម្បីចូលរួមលើកស្ទួយវប្បធម៌ខ្មែរ និងផ្សព្វផ្សាយក្បាច់គុនខ្មែរ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ក្នុង​ឪកាសដ៏ពិសេសនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

នេះគឺជាព្រឹត្តការណ៍ដ៏កម្រ មិនធ្លាប់មានពីមុនមកដែលមានការបង្ហាញក្បាច់គុនបុរាណខ្មែរ និងការរៀបចំកម្មវិធីប្រដាល់គុនខ្មែរ នៅលើទឹកដីដ៏ពិសិដ្ឋនេះ ដែលសម្បត្តិវប្បធម៌ពីដូនតាមួយនេះ បានឆ្លាក់ជាសាវតានៅលើប្រាង្គប្រាសាទអង្គរ និង ប្រាសាទផ្សេងៗមួយចំនួនទៀត ហើយពេលនេះបានដាក់បង្ហាញនូវសកម្មភាពពិតៗនៅលើទឹកដីអង្គរផ្ទាល់តែម្តង។ កម្មវិធីនេះធ្វើឡើងចំនួន ២ថ្ងៃ គឺថ្ងៃទី១៦ និង១៧ ធ្នូ ឆ្នាំ២០២៣ នៅមុខព្រះលានជល់ដំរី ចាប់ពីម៉ោង៦ល្ងាចតទៅ ជាមួយនឹងវត្តមានចូលរួមទស្សនា និងគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ​ជាច្រើនកុះករនា​រាត្រីទី១កន្លងទៅ។ ភ្ញៀវជាតិ និងអន្តរជាតិបានលើកឡើង និងស្ងើចសរសើរពីការរៀបចំ ជាពិសេសទិដ្ឋភាព​ដ៏ស្រស់ត្រកាលនៃប្រាង្គប្រាសាទយើងនាពេលរាត្រីដែលបំភ្លឺដោយភ្លើងពណ៍ដ៏ល្អប្រណិត និងឥតខ្ចោះដែលគ្រប់គ្នា​កម្របានឃើញ។

គួររំលឹកផងដែរថាពិធី «រំលឹកគុណអង្គរ» នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ធ្វើឡើងរយៈពេល ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការរៀបចំកម្មវិធីបែបសាសនា និងការសម្តែងទស្សនីយភាពសិល្បៈជាច្រើនទម្រង់ ដើម្បីសម្តែងនូវការដឹងគុណចំពោះបុព្វការីជន និងដើម្បីធ្វើឱ្យអង្គរកាន់តែក្លាយជាទីគោរពសក្ការៈសម្រាប់​​កូនខ្មែរ។ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ជាក្រុមហ៊ុនធំមួយដែលតែងតែចូលរួមលើកស្ទួយវប្បធម៌ខ្មែរយ៉ាងខ្លាំងក្លាតាមរយៈការគាំទ្រនូវការបង្កើតសកម្មភាពសិល្បៈ ផ្សព្វផ្សាយពីវប្បធម៌ និងលើកស្ទួយកិត្យានុភាពនៃប្រទេសជាតិរបស់យើងអោយកាន់តែល្បីល្បាញលើពិភពលោក។

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
គ្រូបង្វឹក Bayern Munich បញ្ចេញមតិដោយចិត្តត្រជាក់បែបនេះក្រោយកំហុសលើទីលានត្រូវបានទទួលស្គាល់
featured image

លោក Thomas Tuchel អ្នកចាត់ការទូទៅរបស់ក្លឹប Bayern Munich បានលើកឡើងថាការសម្រេចចិត្តរបស់គណៈកម្មាការរៀបចំការប្រកួតអោយបញ្ចប់ ជាផ្លូវការណ៏មុនពេលក្រុមរបស់គាត់បានស៊ុតបាល់បញ្ចូលទីតាមស្មើក្នុងម៉ោងបន្ថែមតង់ទី២ទល់និងក្រុមម្ចាស់ផ្ទះ Real Madrid ហាក់បីដូចជារឿងផិតក្បត់ដ៏ឃោរឃៅមួយដូច្នេះដែរ ។គួរកត់សម្គាល់ថាទោះបីជាក្រុមភ្ញៀវមកពីអាល្លឺម៉ង់បាននាំមុខ ១-0 ក្នុងការប្រកួតជើងទីពីរប៉ុន្តែការប្រកួតបានពន្យាពេលរហូតដល់នាទីទី ៨៨ មុនពេលកីឡាករបម្រុងសញ្ជាតិអេស្បាញ Joselu រកបានពីរគ្រាប់ក្នុងរយៈពេលត្រឹមតែបីនាទីប៉ុណ្ណោះ។ទោះយ៉ាងណា Bayern Munich មានឪកាសបន្ថែមគ្រាប់បាល់វាយបកតាមពីក្រោយនៅម៉ោងបន្ថែមដោយកីឡាករ Matthijs de Ligt ប៉ុន្តែជំនួយការអាជ្ញាកណ្តាល(អាប៊ីតទង់)បានលើកទង់និងចាត់ទុកថាជាបាល់ offside ផងដែរ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ម្តងនេះលែងមានអ្វីកែប្រែទៀតហើយ! ជើងខ្លាំងថៃ ម្នាក់បានមកដល់ទឹកដីកម្ពុជា ត្រៀមជួប លន បញ្ញា ចុងសប្តាហ៍នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតកីឡាករខ្សែការពាររបស់ក្រុម Real Madrid បានឈប់បញ្ចេញសកម្មភាពលេងមុនពេល De Ligt ទាត់ចូលសំណាញ់ទីមកម្លេះ ប៉ុន្តែផ្អែកលើការចាក់ឡើងវិញតាមកញ្ចក់ទូរទស្សន៍បានបង្ហាញថាបាល់នោះមិនមែន offside ទេប៉ុន្តែអ្វីៗបានហួសពេលអស់ទៅហើយខណៈការប្រកួតត្រូវបានបញ្ចប់ដូច្នេះ VAR មិនអាចធ្វើអន្តរាគមន៍អ្វីបានទេ។ អ្នចកាត់ការសញ្ជាតិអាឡឺម៉ង់លោកTuchel ដែលធ្លាប់ឈ្នះពាន […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 35 16 6 13 52 55 -3 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 36 12 8 16 51 55 -4 44
    14 Crystal Palace 36 11 10 15 49 57 -8 43
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • Sponsor by 88Bol