
ក្រុមកាំភ្លើងធំ Arsenal និងត្រូវបើកទ្វារកីឡដ្ឋានស្វាគមន៍ Brighton & Hove Albion មកកាន់ទឹកដី Emirates នៅយប់ថ្ងៃអាទិត្យវេលាម៉ោង ៩យប់នេះ។មានន័យថាប្រសិនជាក្រុមលោក Mikel Arteta ឈ្នះការប្រកួតសប្តាហ៏ទី១៧នេះ នោះArsenal អាចឈរនៅទីកំពូលតារាងយ៉ាងហោចណាស់ ៣ម៉ោងមុនពេលលទ្ធផល រវាងកំពូលតារាង Liverpool និង Man.Utd និងសម្រេចពីលទ្ធផលថាក្រុមមួយណារវាង Liverpool និង Arsenal ។ ៦ប្រកួតចុងក្រោយរបស់ Arsenal គឺឈ្នះ៤និងចាញ់២ឈរនៅលេខរៀងទី២ ខណៈ Brighton ឈរនៅលេខរៀងទី ៨ ក្រោយ៦ប្រកួតចុងក្រោយឈ្នះ២ស្មើ៣និងចាញ់១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា១៥ប្រកួតចុងក្រោយArsenal ឈ្នះ៦ Brighton ឈ្នះ៦ និងស្មើ៣។ក្នុងនោះ៣ប្រកួតចុងក្រោយនៅទឹកដី Arsenal គឺ Brighton មិនដែល ចាញ់ទេ។ខណៈក្រុមទាំងពីរតែងរកបានគ្រាប់បាល់មិនតិចជាង២គ្រាប់នៅ៤ប្រកួតចុងក្រោយនោះ។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Mikel Arteta នៅតែមិនមានខ្សែការពារ Jurrien Timber និងខ្សែបម្រើ Thomas Partey ខណៈ Takehiro Tomiyasuក៏មិនទាន់ប្រាកដ។
រីឯ Gabriel Martinelli ត្រៀមចូលលេងក្រោយធូរស្បើយពីជំងឺ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមBrighton(ភ្ញៀវ)
ក្រុមភ្ញៀវមិនមានកីឡាករឈុតធំរហូតដល់ទៅ៧នាក់ក្នុងការធ្វើដំណើរមកកាន់ទឹកដី Emirates នៅរាត្រីនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVerbruggen; Veltman, Van Hecke, Dunk, Milner; Baleba, Gross; Adingra, Lallana, Mitoma; Ferguson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៣ :២ Brighton
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមបិសាចក្រហម Manchester United បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុម Nottingham Forest ក្នុងកីឡដ្ឋាន City Ground ដោយលទ្ធផល ១-0 ក្នុងក្របខណ្ឌ Premier League ។ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកិឡាកររបស់ក្រុម Manchester United គឺ Anthony Elanga ជាម្ចាស់គ្រាប់បាល់ដែលកើតឡើងតាំងពីដើមការប្រកួត ដែលនេះជាជ័យជម្នះរបស់ក្រុម Nottingham ជាលើកទី២ហើយនៅក្នុងរដូវកាលនេះទល់នឹងក្រុម Man utd នៅក្នុងក្របខណ្ឌ Premier League។ ទោះបីជាក្រុម Man Utd ជាក្រុមដែលមានប្រៀមជាងដោយការទាត់បាល់ចំគោលដៅសរុប ២៤លើកឯណៅះ ដែលនេះបានធ្វើឲ្យពួកគេក្លាយជាក្រុមដំបូងគេដែលទាត់ទៅលើគូប្រកួតក្រៅផ្ទះច្រើនជាងគេ ហើយមិនអាចរកគ្រាប់បាល់ បើគិតចាប់តាំងពីឆ្នាំ ២០០៤មក៕



