
ក្លឹប Luton Town បានបញ្ជាក់ជាផ្លូវការណ៏ថាប្រធានក្រុមវ័យ២៩ឆ្នាំកីឡាករ Tom Lockyer បានជួបប្រទះឧប្បតិ្តហេតុហេតុគាំងបេះដូង នៅពេលដែលកីឡាករលេងតួនាទីបម្រើ-ការពាររូបនេះបានដួលអំឡុងពេលការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៧កាលពីថ្ងៃសៅរ៍ជាមួយក្រុមម្ចាស់ផ្ទះ Bournemouth នៅតង់ទីពីរ។មានន័យថាការប្រកួតនៅកីឡដ្ឋាន Vitality ត្រូវបានចាត់ទុកជាមោឃៈបន្ទាប់ពីការពន្យាពេលជាច្រើននាទីត្រូវបានដាក់ចេញ។ គួរបញ្ជាក់ថា Lockyer បានដួលស្រឹបចុះនៅនៅជិតប្រអប់ទី២ភ្លាមៗហើយមិនមានកីឡាករមិត្តរួមក្រុមណានៅជិតនោះភ្លាមៗទេ។ទោះយ៉ាងណាមិត្តរួមក្រុមមួយចំនួនរបស់ Lockyer មានការព្រួយបារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញហេតុការណ៏នេះភ្លាមៗនោះអ្នកចាត់ការ Rob Edwards បានប្រញាប់ប្រញាល់ទៅកាន់ទីលានក្នុងការប៉ុនប៉ងដើម្បីជួយប្រធានក្រុមរបស់គាត់។
ទីបំផុតកីឡាករទាំងពីរក្រុមត្រូវបានដកចេញពីទីលាន ខណៈកីឡាករសញ្ជាតិវែលរូបនេះត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបឋមភ្លាមៗនៅលើទីលាន មុនពេលបញ្ជូនចេញពីទីលានប្រកួតទៅកាន់មន្ទីរពេទ្យ។រំលឹកថាមិនមែនជាលើកទី១នោះទេសម្រាប់ Lockyer ខណៈរូបគេក៏ធ្លាប់ដួលលើទីលានផងដែរដោយសារតែបញ្ហាបេះដូងនេះអំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Play Championship នៅ Wembley កាលពីដើមឆ្នាំនេះ។
ប្រភព:BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


