Close
Featured-Image
មហាព្រឹត្តិការណ៍គ្រុឌគុនខ្មែរ លើទឹកដីអង្គរ នាល្ងាចនេះ នឹងកក្រើករន្ធឺខ្ទរខ្ទារពាសពេញពិភពលោក
ទំហំអក្សរ
តូច
ធំ

(ព្រះរាជាណាចក្រកម្ពុជា) ផ្ទាំងសិលានៅតាមដងប្រាសាទនឹងផុសចេញជាទស្សនីយភាពដ៏ជក់ចិត្ត ដិតអារម្មណ៍ ដល់ពុកម៉ែ បងប្អូន អ្នកគាំទ្រ លើវ័ស័យប្រដាល់ នៅក្នុងមហាព្រឹត្តិការណ៍គ្រុឌគុនខ្មែរ​ នាល្ងាចចុងក្រោយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នេះ ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅ នៅមុខទីលានជល់ដំរី ក្នុងខេត្តសៀមរាប។ យ៉ាងណាមិញ វឌ្ឍនៈ គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលបានលើកស្ទួយវប្បធម៌ខ្មែរយ៉ាងខ្លាំងក្លាតាមរយៈការគាំទ្រនូវការបង្កើតសកម្មភាពសិល្បៈ ការផ្សព្វផ្សាយពីវប្បធម៌ និងការលើកស្ទួយកិត្យានុភាពនៃប្រទេសជាតិរបស់យើង ឲ្យកាន់តែល្បីល្បាញពាសពេញពិភពលោក។ ពួកយើងត្រូវចងចាំថា គុនខ្មែរជាសម្បត្តិវប្បធម៌បុរាណ ដែលដូនតាបុព្វបុរសយើងបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ បានថែរក្សា និងការពារ ឲ្យបានគង់វង្សយូរអង្វែង ដោយមានចម្លាក់ដាប់ជាប់នៅលើប្រាង្គប្រាសាទអង្គរ និង ប្រាសាទផ្សេងៗដទៃជាច្រើនទៀត ស្របពេលជាមួយគ្នានេះ គឺត្រូវបានដាក់បង្ហាញនូវសកម្មភាពពិតៗនៅលើទឹកដីអង្គរយើងតែម្តង។ គួរជាម្រាបដែរ កម្មវិធីគ្រុឌគុនខ្មែរ នឹងនៅតែបន្តដល់នាល្ងាចថ្ងៃនេះ សូមបងប្អូនអញ្ជើញចូលរួមឲ្យបានច្រើនកុះករ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង