Close
Featured-Image
លេចឮថា! ខ្សែបម្រើចាស់វស្សា Real Madrid គ្រោងនឹងចាកចេញពីក្លឹប
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ យោងតាមរបាយការណ៍ថ្មីៗនេះ បានអះអាងថា ខ្សែបម្រើឆ្នើម Real Madrid ដែលឈ្នះពាន UCL ៥សម័យ Luka Modric គ្រោងនឹងចាកចេញពីក្លឹប បន្ទាប់ពីកិច្ចសន្យាកុងត្រាជិតផុតកំណត់។ កីឡាករវ័យ៣៨ឆ្នាំរូបនេះ បានចុះហត្ថលេខាជាមួយ Real Madrid ក្នុងឆ្នាំ ២០១២ ដែលផ្ទេរពីក្រុមមាន់ខ្នាយមាស Tottenham Hotspur។ កាលពីឆ្នាំ ២០១៨ ខ្សែបម្រើរូបនេះ បានជួយឲ្យក្រុមជម្រើសជាតិក្រូអាតឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup ប៉ុន្តែបរាជ័យបានត្រឹមជើងឯករងប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី Modric បានឈ្នះពានរង្វាន់ Ballon d’Or ព្រោះតែទម្រង់លេងដ៏អស្ចារ្យរបស់គាត់ក្នុអំឡុងពេលនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

The end of an era! Luka Modric in his final months at Real Madrid as  midfielder told he will not be given a new contract | Goal.com UK

យ៉ាងណាមិញ Modrid ទើបតែលេងបាន ៦ ប្រកួតប៉ុណ្ណោះនៅ Laliga រដូវកាលនេះ។ តួនាទីរបស់គាត់នៅ Real Madrid ហាក់ដូចជាមិនសូវអំណោយផលសោះ ក្រោយមានវត្តមានខ្សែបម្រើវ័យក្មេង Aurelien Tchouameni និង Eduardo Camavinga។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកលោក Carlo Ancelotti ចង់រក្សា Modric រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដោយសារបទពិសោធន៍ដ៏ជោគជាំរបស់គាត់នៅក្នុងពានរង្វាន់ធំៗ៕

Real Madrid dismiss possibility of veteran Luka Modric departing club in  January transfer window amid Saudi interest | Goal.com US

ប្រភព៖ sportbible

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង