
ក្រុមតោខៀវ Chelsea កំពុងតែចង់គេចផុតពីការបរាជ័យបីលើកជាប់គ្នានៅក្នុងក្របខ័ណ្ឌ Premier League សម្រាប់យុគសម័យលោក Mauricio Pochettino ដឹកនាំក្រុមពេលក្លឹបមានមូលដ្ឋានៅភាគខាងលិចទីក្រុងឡូងដ៏ និងបើកទ្វារកីឡដ្ឋាន Stamford Bridge ដើម្បីធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវបាតតារាង Sheffield United នៅរសៀលថ្ងៃសៅវេលាម៉ោង១០យប់នេះ។ ៦ប្រកួតចុងក្រោយរបស់ក្រុមម្ចាស់ផ្ទះធ្វើមិនបានល្អទេ ដោយចាញ់៣ឈ្នះ២ស្មើ១ ហើយ២ប្រកួតចុងក្រោយគឺចាញ់ក្រៅទឹកដីគឺ Man.Utd ២ទល់និង១មុនបន្តចាញ់ Everton ២ទល់និង០ទៀត បច្ចុប្បន្នក្រុមកំពុងឈរនៅលេខរៀងទី១២។ រីឯ Sheffield Utd ឈ្នះ២ចាញ់៣និងស្មើ១បច្ចុប្បន្នឈរនៅលេខរៀងទី២០។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយគឺ Chelsea ឈ្នះ៣ ចាញ់១ និង ស្មើ១។
២.ពត៌មានក្រុមChelsea(ម្ចាស់ផ្ទះ)
ក្រុមតោខៀវបានមើលឃើញថាប្រធានក្រុម Reece James មានបញ្ហារបួសសរសៃពួរមួយទៀតហើយលើកនេះកីឡាករអន្តរជាតិអង់គ្លេសនឹងត្រូវអវត្តមានរហូតដល់បីខែជាមួយនឹងបញ្ហាសរសៃពួរ។រីឯ Nicolas Jackson អាចត្រលប់មកក្រុមវិញបន្ទាប់ពី Armando Broja បានចូលលេងពេលជួប Everton កាលពីចុងសប្តាហ៍មុន។អ្នកចាំទី Robert Sanchez និងខ្សែការពារ Marc Cucurella ទាំងពីរនាក់ត្រូវសម្រាកនៅក្រៅទីលាន បន្ទាប់ពីរបួសកាលពីសប្តាហ៏មុន
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPetrovic; Disasi, Silva, Badiashile, Colwill; Fernandez, Caicedo; Sterling, Gallagher, Palmer; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមSheffield Utd(ភ្ញៀវ)
Sheffield United ស្វាគមន៍ការត្រលប់មកវិញរបស់ Oliver Norwood និង Oli McBurnie ពីការព្យួររៀងៗខ្លួន ប៉ុន្តែ Jack Robinson ត្រូវតែជាប់បម្រាមមួយប្រកួតសម្រាប់កាតលឿងចំនួនប្រាំ។គ្រូបង្វឹក Chris Wilder ដែលត្រលប់មកវិញគួរតែសម្លឹងមើលទៅលើ XI ស្រដៀងគ្នាទៅនឹងអ្វីដែលទទួលបានទាំងបីពិន្ទុទល់នឹង Brentford លើកចុងក្រោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFoderingham; Bogle, Ahmedhodzic, Trusty, Lowe; McAtee, Norwood, Souza, Hamer, Archer; McBurnie
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Chelsea ២ : ១ Sheffield Utd
ប្រភព:whoscored &sportskeeda&sportsmole

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



