
ក្រុម Nottingham Forest ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Steve Cooper និងត្រូវបើកទ្វារកីឡដ្ឋានក្នុងនាមជាម្ចាស់ផ្ទះដើម្បីទទួលក្រុមភ្ញៀវ Tottenham Hotspur ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅរាត្រីថ្ងៃព្រហស្បត្ត៏ឈានចូលថ្ងៃសុក្រនេះវេលាម៉ោង ៣ទាបភ្លឺ។ Nottingham Forest រកបានលទ្ធផល ១ទល់និង១ ជាមួយ Wolverhampton Wanderers កាលពីសប្តាហ៏ចុងក្រោយខណៈពួកគេ៦ប្រកួតមិនដែលឈ្នះនិងស្មើ១ ឈរនៅលេខរៀងទី១៦ ខណៈ Spurs បានវិលទៅរកវិធីឈ្នះវិញក្នុងការផ្តួល Newcastle United ៤-១ និងកំពុងឈរនៅលេខរៀងទី៥ក្រោយ៦ប្រកួតចាញ់៤ស្មើ១និងឈ្នះ១។
១.ប្រវត្តិជួបគ្នា
Tottenham Hotspur បានឈ្នះការប្រកួតក្រៅដីពីរលើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Nottingham Forest ហើយអាចឈ្នះបីប្រកួត
ជាប់គ្នាជាមួយក្រុមម្ចាស់ផ្ទះជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩១ ។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
ក្រុមម្ចាស់ផ្ទះ អាចនិងត្រូវលេងដោយដាក់ខ្សែការពារចំណួន៣នាក់នៅតំបន់ការពារដូចពេលជួប Wolverhampton។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Turner; Boly, Niakhate, Felipe; Williams, Kouyate, Yates, Mangala, Toffolo; Gibbs-White, Elanga
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៣.ពត៌មានក្រុម(ភ្ញៀវ)
Tottenham នៅតែមិនមានកីឡាករចំនួន ៨ នាក់ដោយសាររបួស រួមទាំងកីឡាករ James Maddison, Micky van de Ven និង Rodrigo Bentancur ។Ange Postecoglou អាចនឹងដាក់សមាសភាពកីឡាករ១១នាក់ដំបូងពេលផ្តួល Newcastle ៤គ្រាប់កាលពីចុងសប្តាហ៍មុនខណៈ Richarlison នាំមុខនៅប្រយុទ្ធកណ្តាល។ Giovani Lo Celso ក៏នឹងខកខានការធ្វើដំណើរទៅកាន់កីឡដ្ឋាន City Ground ដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Vicario; Porro, Romero, Davies, Udogie; Sarr, Bissouma; Johnson, Kulusevski, Son; Richarlison
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Nottingham Forest ១ : ២ Tottenham
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



