
(អង់គ្លេស)៖ យោងតាមប្រភពសារព័ត៌មាន SunSport បានរាយការណ៍មកថា អ្នកវិនិយោគក្លឹបបិសាចក្រហមលោក Sir Jim Ratcliffe បានជួបពិភាក្សាជាមួយអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Graham Potter ហើយគាត់នឹងក្លាយជាជម្រើសដំបូងសម្រាប់លោកជំនួសលោក Erik ten Hag បន្ទាប់ដឹកនាំក្រុមបិសាចក្រហម Manchester United ធ្លាក់ចេញពីពានរង្វាន់ UCL និង UEL នារដូវកាលនេះ។ ទន្ទឹមនឹងនេះ លោក Ten Hag កំពុងទទួលរងនូវសម្ពាធយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រនៅ Old Trafford សូម្បីតែកូនសិស្សគាត់ប៉ុន្មាននាក់ផ្សេងទៀត ក៏ទទួលបាននូវការរិះគន់យ៉ាងចាស់ដៃផងដែរ។
រំលឹកកាលលោក Jose Mourinho នៅដឹកនាំ រូបគាត់ក៏ត្រូវបាន United បណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំចាញ់ហង្សក្រហម Liverpool ក្នុងលទ្ធផល ៣:១ កាលពីខែធ្នូ ឆ្នាំ២០១៨ ។ ជាក់ស្តែងអនាគតលោក Ten Hag ប្រហែលជាអាចនឹងដូចលោក Jose ផងដែរ ខណៈការប្រកួតរបស់ Man Utd នៅថ្ងៃទី១៧ ខែធ្នូនេះ នឹងត្រូវប៉ះជាមួយ Liverpool នៅកីឡដ្ឋាន Anfield ហើយវាក៏អាចជាឱកាសចុងក្រោយសម្រាប់រូបគាត់។
គួរជម្រាបដែរថាលោក Potter អាយុ៤៨ឆ្នាំ មិនទាន់បានដឹកនាំក្លឹបណាមួយនៅឡើយ ចាប់តាំងពីត្រូវបានបណ្តេញចេញពីក្លឹប Chelsea ក្នុងខែមេសា។ យ៉ាងណាមិញ លោក Sir Jim នៅតែជាអ្នកគាំទ្រដ៏ធំរបស់លោក Potter ខណៈលោក Potter ទើបតែបានបដិសេធឱកាសស្នងតំណែងលោក Alex Neil ក្នុងនាមជាអ្នកចាត់ការក្រុម Stoke នៅសប្តាហ៍នេះ៕
ប្រភព៖ THE SUN & The Mirror

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



