គុនខ្មែរ៖ បេក្ខភាពខាងកម្ពុជា ត្រៀមស្វាគមន៍បរទេស លើសង្វៀន KRUD KUN KHMER ក្នុងមហាព្រឹត្តិការណ៍« រំលឹកគុណអង្គរ ២០២៣ » នៅ មុខព្រះលានជល់ដំរី ខេត្តសៀមរាប ២យប់ជាប់ៗគ្នា កម្មវិធីដ៏អស្ចារ្យនេះ ចូលរួមសហការ ពី រដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និង ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវេីរី។ ទីតាំងប្រកួត៖ មុខព្រះលានជល់ដំរី កាលបរិច្ឆេទប្រកួត៖ ១៦-១៧ ខែធ្នូ ឆ្នាំ២០២៣៕
អតីតខ្សែប្រយុទ្ធ Barcelona លោក Rivaldo បាននិយាយអំពីស្ថានភាពបច្ចុប្បន្ននៅក្លឹប Catalan ក្នុងបទសម្ភាសន៍នៅលើគេហទំព័រ Betfair ខណៈដែលរូបលោកចង់អោយក្លឹបលក់ខ្សែបម្រើ Frenkie De Jong ចេញពីក្រុមដោយលើកហេតុផលក្នុងនាមកីឡាករបរទេសដែលធ្លាប់ជួយក្រុមជោគជ័យពីអតីតកាលថាខ្សែបម្រើហូឡង់រូបនេះមិនបានធ្វើអោយក្រុមទទួលបានលទ្ធផលដូចការរំពឹងទុកនោះឡើយ។អតីតកីឡាករមានជំនាញស៊ុតជើងឆ្វេងពីចំងាយ Rivaldo និងជាកីឡាករដែលបានជួយក្រុមសាំបាប្រេស៊ីលលើកពាន World Cup ឆ្នាំ ២០០២ ក្នុងនាមកូរ៉េខាងត្បូង និង ជប៉ុនជាម្ចាស់ផ្ទះ បានលើកឡើងថាៈ យើងអាចចុះហត្ថលេខាលើកីឡាករម្នាក់រឺល្អជាងគាត់។ទោះបីជាពេលនេះគាត់(De Jong) ស្ថិតក្នុងរដូវកាលទី ៥ ជាមួយក្លឹបក៏ដោយ ប៉ុន្តែអ្វីៗគឺមិនបានឈានទៅរកភាពល្អប្រសើរនោះឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែន២ឬ៣! អ្នកចាំទីដល់ទៅ ៤រូប ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាល្លឺម៉ង់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Rivaldo ធ្លាប់លេងអោយ Barcelona ៥រដូវកាលក៏បានរិះគន់លើទម្រង់លេងរបស់ខ្សែប្រយុទ្ធវ័យជ្រេ Lewandowski ខណៈក្រុមនៅតែនៅតែចាត់ទុកជាកីឡាករល្អដោយពោលពាក្យយ៉ាងដូច្នេះថាៈ ទោះបីជា Lewandowski ទើបតែនៅក្លឹបបានពីររដូវកាលក៏ដោយប៉ុន្តែ Barcelona ត្រូវការពាន ហើយអ្នកគាំទ្រចង់ឃើញក្រុមឈ្នះពាន ហើយក៏ព្រោះតែគាត់ជាខ្សែប្រយុទ្ធដ៏អស្ចារ្យ។ ប៉ុន្តែគាត់មានអាយុច្រើនហើយ នោះជាកត្តាសំខាន់ដែលគួរពិចារណាផងដែរ។ Rivaldo […]