
គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola សង្ឃឹមថាខ្សែប្រយុទ្ធឆ្នើម Erling Haaland និងអាចស្តារកាយសម្បទាទាន់ពេលវេលានៃការប្រកួតពានរង្វាន់ Club World Cup នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ខាងមុខនេះ។យ៉ាងណាមិញខ្សែប្រយុទ្ធន័រវែសដែលបានចាប់ផ្តើមគ្រប់ការប្រកួត Premier League ១៥លើកនៅក្នុងរដូវកាលនេះ បានខកខានបង្ហាញខ្លួនក្នុងការទទួលជ័យជម្នះ ២ទល់និង១ កាលពីថ្ងៃអាទិត្យនៅទឹកដីក្រុម Luton Town ដោយសារតែរបួសឆ្អឹងប្រអប់ជើង។គួរបញ្ជាក់ថា Man City ត្រៀមធ្វើការប្រកួតជាមួយ Club Leon របស់ម៉ិកស៊ិក ឬ Urawa Red Diamonds របស់ជប៉ុន នៅ Club World Cup ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី ១៩ ខែធ្នូក្នុងនាមជាម្ចាស់ជើងឯកទ្វីបអឺរ៉ុបនៅវគ្គផ្តាច់ព្រ័ត្រតែម្តង ដោយមិនឆ្លងកាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររឺប្រកួតជម្រុះនោះទេ។អ្នកចាត់ការសញ្ចាតិអេស្បាញបានលើកឡើងយ៉ាងដូច្នេះថាៈពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ពីមួយថ្ងៃទៅមួយថ្ងៃ យើងនឹងឃើញការវិវឌ្ឍនិងកើតឡើង។Erling មានសារៈសំខាន់ខ្លាំងណាស់ចាប់តាំងពីគាត់បានមកដល់។ ប៉ុន្តែក្នុងរដូវកាលនេះនិងជួបកីឡាករមានបញ្ហារបួស ព្យួរការប្រកួត បញ្ហាផ្សេងៗ យើងត្រូវតែសម្របខ្លួន។
សម្រាប់ Haaland បច្ចុប្បន្នគឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេនៅ Premier League ក្នុងរដូវកាលនេះ ដោយរកបាន ១៤ គ្រាប់ និង សរុប ១៩គ្រាប់សម្រាប់ Man.City ។Man City ធ្វើដំណើរទៅជួបក្រុម Red Star Belgrade នៅថ្ងៃពុធក្នុងក្របខ័ណ្ឌ Champions League បើទោះបីជាពួកគេបានឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយមុននឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Crystal Palace ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍។
ប្រភព:BBC
វីដេអូ:

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



