
ក្រុមមាន់ខ្នាយមាស Tottenham Hotspur និងត្រូវបើកទ្វារកីឡដ្ឋានLondon Stadium ដើម្បីទទួលស្វាគមន៏ក្រុមសារិកាព្រៃ Newcastle United ខណៈក្រុមទាំងពីរបានបរាជ័យនៅពាក់កណ្តាលសប្តាហ៍ក្នុងក្របខណ្ឌ Premier League ដូចគ្នា មុនពេលពួកគេនិងបន្តជួបគ្នានៅថ្ងៃអាទិត្យនៅទីក្រុងឡុងដ៍ភាគខាងជើងវេលាម៉ោង១១និង៣០នាទីយប់។ Tottenham បានប្រកួតចាញ់ភ្ញៀវ West Ham United កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្នុងទឹកដីខ្លួនឯងដោយលទ្ធផល ២-១ ខណៈដែល Newcastle ក៏បានចាញ់ក្រុម Everton រហូតដល់ទៅ៣គ្រាប់មិនអោយតដៃរួច។ បច្ចុប្បន្ន Tottenham ឈរនៅចំណាត់ថ្នាក់ទី៥ ខណៈ Newcastle ឈរនៅលេខរៀងទី៧ និងមានគម្លាតពីក្រុមលេខ១ Liverpool ១០ និង១១ពិន្ទុរៀងខ្លួន។
១.ប្រវត្តិជួបគ្នា
សម្រាប់ជំនួបក្រុមទាំងពីរចុងក្រោយគឺTottenham បានចាញ់ Newcastle ៦ទល់និង១នៅទឹកដី St James Park ខណៈ សរុបជារួមមកគឺជួបគ្នា៨ដងចុងក្រោយ ឈ្នះ៣ដូចគ្នា និង ស្មើ២។ហើយសម្រាប់ Tottenham របូតគ្រាប់បាល់យ៉ាងតិច ២គ្រាប់សម្រាប់ការប្រកួត៥ដងចុងក្រោយនៅ EPL។
២.ពត៌មានក្រុម Tottenham (ម្ចាស់ផ្ទះ)
Richarlison អាចនឹងចាប់ផ្តើមនៅទីនេះ ខណៈគ្រូបង្វឹក Ange Postecoglou អាចដាក់ Pape Matar Sarr ជាជម្រើសដំបូងមួយផងដែរ បន្ទាប់ពីរូបគេចូលលេងជាកីឡាករបម្រុងទល់នឹង West Ham ។Tottenham នៅតែអវត្តមានកីឡាករតិចជាងប្រាំបួននាក់ដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVicario; Porro, Romero, Davies, Udogie; Sarr, Bissouma; Kulusevski, Lo Celso, Richarlison; Son
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម Newcastle (ភ្ញៀវ)
Eddie Howe អាចនឹងគ្មានកីឡាកររហូតដល់ទៅ ១៣ នាក់សម្រាប់ការធ្វើដំណើរទៅកាន់ Tottenham កាលពីថ្ងៃអាទិត្យ បន្ទាប់ពី Jamal Lascelles បានរងរបួសពេលចាញ់Everton។ដូច្នេះ Emil Krafth អាចចូលជំនួសតំណែងខ្សែការពារកណ្តាលបាន។ដូច្នេះគ្រូបង្វឹកលោក Howeនិងមិនផ្លាស់ប្តូរសមាសភាព១១នាក់ច្រើនពេកនោះទេដោយសារតែរបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDubravka; Trippier, Lascelles, Schar, Livramento; Joelinton, Guimaraes, Miley; Almiron, Isak, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Tottenham ២ : ១ Newcastle
ប្រភព:whoscored &sportskeeda&sportsmole

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



