
លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City ជឿជាក់ថាក្រុមរបស់លោកកំពុងត្រូវបានវិនិច្ឆ័យពីទម្រង់លេងដោយស្តង់ដារខ្ពស់ជាងគូប្រជែង Premier League របស់ពួកគេ។ក្រុមMan City និងធ្វើដំណើរទៅជួបប្រកួតជាមួយ Luton ខណៈក្រុមស្រេកឃ្លានជ័យជំនះដើម្បីបញ្ចប់ការ មិនទាន់ ឈ្នះជាលើកទី៥ជាប់គ្នា នៅក្របខណ្ឌ Premier League និងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៩ ។ ទោះយ៉ាងណាអ្នកចាត់ ការសញ្ជាតិ អេស្បាញវ័យ៥២ឆ្នាំ មិនធ្លាប់ដឹកនាំក្រុមជួបបទពិសោធន៍បែបនេះទេក្នុងអាជីពជាអ្នកចាត់ការដ៏ឆ្នើមនោះ។សម្រាប់ Man City ការចាញ់តែ មួយប្រកួតក្នុងចំណោមការប្រកួតទាំងបួនដែលមិនឈ្នះ(ស្មើ៣ និង ចាញ់១)ខណៈ Liverpool, Tottenham និង Aston Villa សុទ្ធតែស្ថិត ក្នុងការប្រជែងពាននៅតំបន់កំពូលទាំងប្រាំ។
ដោយនៅមិនសុខគ្រូបង្វឹកដែលបានដឹកនាំក្រុមឈ្នះពាន ៣កាលពីរដូវកាលចាស់បានសង្កត់ធ្ងន់មុនជំនួបនៅវេលាម៉ោង៩យប់នេះថាៈ មានក្រុមតែមួយគត់ដែលនឹងបរាជ័យ’ ដើម្បីឈ្នះ Premier League នោះគឺជាក្រុមយើងតែម្តង។ សម្រាប់អ្វីដែលនៅសល់(ការឈ្នះ) វាគឺជាជោគជ័យដ៏ធំមួយសម្រាប់ក្រុម។ដូច្នេះជ័យជំនះលើគូប្រជែង Arsenal, Liverpool, Chelsea គឺជារឿងធម្មតាទេដែលក្រុមយើងគួរតែយកឈ្នះ។ បើមិនដូច្នេះទេវាមិនយុត្តិធម៌ទេហើយឪកាសការពារតំណែងជើងឯកបានឃ្លាតឆ្ងាយទៅនោះវាស័ក្តសមហើយ។
ប្រភព:BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible