Close
Featured-Image
ប្រវត្តិសាស្រ្តច្រំដែល! Frankfurt លត់ ម្ចាស់ជើងឯក Bundesliga ដូចកាលឆ្នាំ ២០១៩ (មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមការពារតំណែងជើងឯក Bayern Munich បានភ្លាត់ស្នៀតចាញ់ជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះជាមួយក្រុមម្ចាស់ផ្ទះ​ Eintracht Frankfurt ដោយលទ្ធផលមិនគួរអោយនឹកស្មានគឺ ៥ ទល់និង១សម្រាប់ការប្រកួតកាលពីយប់ថ្ងៃសៅរ៏។កីឡាករ Omar Marmoush, Eric Ebimbe និង Hugo Larsson របស់ក្រុមភ្ញៀវ បានស៊ុតបញ្ចូលទីនាំមុខ៣ទល់និង០សម្រាប់ Eintracht ក្រោយចាប់ផ្តើមការប្រកួតតង់ទី១បាន៣៦ នាទីនៅទឹកដី Deutsche Bank Park ។ទោះយ៉ាងណាខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Joshua Kimmich មានឪកាសរកបានគ្រាប់បាល់វាយបក១ គ្រាប់វិញនៅនាទីទី ៤៤មុនបញ្ចប់ការប្រកួតតង់ទី១ មុនពេល Ebimbe និង Ansgar Knauff ស៊ុតបញ្ចូលទីឱ្យ Frankfurt ២គ្រាប់បាល់បន្ថែមទៀត

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ចូលដល់តង់ទីពីរនោះ។

Match awards from Bayern Munich's brutal 5-1 loss at Eintracht Frankfurt - Bavarian Football Works

ក្រុមលេខ២ Bayern Munich បច្ចុប្បន្នមាន៣ពិន្ទុតាមពីក្រោយក្រុម Bayern Leverkusen ដែលធ្វើដំណើរទៅជួបក្រុមចំណាត់ថ្នាក់លេខ៣ VfB Stuttgart នៅថ្ងៃអាទិត្យនេះ។សម្រាប់ប្រធានក្រុមអង់គ្លេស Harry Kane ដែលបានលេងពេញ ៩០ នាទី មិនបានស៊ុតបញ្ចូលទីជាលើកទី ៣ ក្នុងការប្រកួត Bundesliga ចំនួន ១៣ ដងនៅរដូវកាលនេះទោះបីរកបាន១៨គ្រាប់។ វាមិនមែនជាលើកទី១ទេសម្រាប់ Frankfurt ខណៈក្រុម Frankfurt មិនធ្លាប់ឈ្នះ Bayern Munich ៣លើកចុង​ក្រោយ​តែធ្លាប់​បានស៊ុតបញ្ចូលទី ៥ គ្រាប់ទល់នឹង Bayern ក្នុងក្របខ័ណ្ឌ Bundesliga ចុងក្រោយបំផុតក្នុងឆ្នាំ២០១៩ ដោយលទ្ធផល ៥ទល់និង១ដូចគ្នានេះ ។

Eintracht crush Bayern 5-1 in first league defeat of the season | Reuters

Bayern ដែល​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League ប៉ះ Manchester United ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​របស់​ពួក​គេ​នៅ​ថ្ងៃ​អង្គារសប្តាហ៏ក្រោយ។មានន័យថាMan.United ដាច់ខាតត្រូវតែឈ្នះ ខណៈត្រូវអ៊ុតលទ្ធផល Copenhagen និង Galatasaray ស្មើនោះនិងអាចដឹកនាំក្រុមទៅវគ្គ ១៦ ក្រុមចុងក្រោយបាន។

ប្រភព:BBC

វីដេអូ: ២០២៣

វីដេអូ: ២០១៩

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ)
featured image

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0