
(អង់គ្លេស)៖ ខ្សែបម្រើ Scott McTominay ត្រូវបានមិត្តរួមក្រុម Sofyan Amrabat បាននិយាយរៀបរាប់ប្រាប់ MUTV ថា
«ប្រហែលជាគាត់នឹងត្រូវផ្លាស់ប្តូរការងារ និងលេងជាខ្សែប្រយុទ្ធវិញ»។ «យើង [ជាក់ស្តែង] មានខ្សែប្រយុទ្ធដ៏អស្ចារ្យដូចជា Rasmus Hojlund, Antony និង Martial។ »។ «ប្រាកដណាស់ Scott មានសារៈសំខាន់ខ្លាំងនៅពេលដែលគាត់ស៊ុតបញ្ចូលទីបានពីរគ្រាប់។ តើខ្ញុំត្រូវនិយាយអ្វីទៀត គាត់ពិតជាអស្ចារ្យណាស់!»៕
ទន្ទឹមនឹងនេះខ្សែបម្រើសញ្ជាតិស្កុតឡេនរកបាន ៥ គ្រាប់នៅ Premier League និង ១ គ្រាប់នៅ UCL ដែលបានក្លាយខ្លួនជាអ្នកស៊ុតបញ្ចូលទីបានច្រេីនជាងគេប្រចាំក្រុម។ គួរជម្រាបដែរថា McTominay នឹងត្រូវអវត្តមាននៅក្នុងការប្រកួតនាថ្ងៃសៅរ៍ស្អែកនេះជាមួយក្រុម Bournemouth ដើម្បីពង្រឹងសមត្ថភាពបន្ថែម បន្ទាប់ពី United បង្វែរការចាប់អារម្មណ៍លើការប្រកួត UEFA Champions League នៅវគ្គចែកពូលចុងក្រោយ ដែលនឹងត្រូវតទល់ជាមួយក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣ សប្តាហ៍ក្រោយនេះ៕
ប្រភព៖ GOAL

(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធឆ្នើម Darwin Núñez របស់ក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តផ្លាស់ទៅរួមរស់ផ្លូវជីវិតថ្មីនៅក្លឹប Al Hilal អារ៉ាប៊ីសាអូឌីត ក្នុងកញ្ចប់ទឹកប្រាក់ផ្ទេរ ៥៣លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យាកុងត្រារយៈពេល៣ឆ្នាំ៕អត្ថបទកំពុងចាប់អារម្មណ៍៖ មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano



