Close
Featured-Image
Chelsea បដិសេធការចូលចែចូវពីក្រុម Fulham ជុំវិញការផ្ទេរកីឡាករម្នាក់
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមគេហទំព័រ Football Insider បានឲ្យដឹងថា កីឡាករអន្តរជាតិអាល់បានី Armando Broja គឺជាគោលដៅផ្ទេរសម្រាប់ក្រុម Fulham ដែលកំពុងស្វែងរកនៃការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេនៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមតោខៀវ Chelsea មិនមានចេតនាលក់ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះឡើយ លុះត្រាណាក្លឹបរកបានអ្នកជំនួសដ៏សមរម្យម្នាក់។ ជាក់ស្តែង Broja ទើបតែបានជាសះស្បើយពីបញ្ហារងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ ដែលបង្ហាញខ្លួនបានតែ ៧ដងប៉ុណ្ណោះ ដោយរកបាន១គ្រាប់ ហើយជាមួយនឹងការចូលលេងជម្រើស១១នាក់ដំបូងបានតែ ២ លើក​ប៉ុណ្ណោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Armando Broja declares Chelsea goal first of many after realising boyhood  dream | The Independent

គួររំលឹកផងដែរថា Broja ស្ថិតក្រោមកិច្ចសន្យានៅ Stamford Bridge រហូតដល់ខែមិថុនា ឆ្នាំ ២០២៨។ ទន្ទឹមនឹងនេះ កីឡាករ Broja បានស៊ុតបាល់បញ្ចូលទីសរុបចំនួន ៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៨ លើកអំឡុងពេលខ្ចីជើងនៅ Southampton ក្នុងឆ្នាំ ២០២១-២២៕

Southampton dealt injury blow with Armando Broja ruled out vs Watford

ប្រភព៖ sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង