
(បរទេស)៖ ក្លឹប Santos FC ដែលជាអតីតក្លឹបរបស់វីរបុរសប្រេស៊ីល Pele ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Serie A ដែលជាក្របខ័ណ្ឌកំពូលរបស់ប្រទេសប្រេស៊ីលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេល ១១១ ឆ្នាំ ក្រោយបរាជ័យក្នុងផ្ទះខ្លួនឯង ២-១ ដោយក្រុម Fortaleza ក្នុងការប្រកួតលីកចុងក្រោយនៃរដូវកាលនេះ។
យ៉ាងណាមិញ ការកាត់ចេញនេះ បានធ្វើឲ្យអ្នកគាំទ្រក្លឹបបានសម្រុកប្រមូលផ្តុំគ្នាបង្កចលាចលដុតរថយន្តក្រុង និងសូម្បីតែអគារដែលនៅខាងក្រៅកីឡដ្ឋានគឺត្រូវបានដុតបំផ្លាញ៕
ប្រភព៖ BBC & The Guardian

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



